ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស៣នាក់កាន់កាតាប និងអាវុ.ធ ដើរក្បែរព្រំដែន លុះឃាត់ឆែក ខ្លាចបែកធ្លាយ ផ្ទុះ​​​អាវុ.ធដាក់គ្នា​

2 ឆ្នាំ មុន

ថៃ ៖ ទាហាន​ល្បាត​ថៃ​រឹបអូស​បាន​គ្រឿង​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ២០០.០០០​គ្រាប់ និង​ម្សៅ​ហេ​រ៉ូ​អ៊ី​ន​ចំនួន ៧៥០​ក្រាម​

ថៃ ៖ ទាហាន​ល្បាត​ថៃ​រឹបអូស​បាន​គ្រឿង​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ២០០.០០០​គ្រាប់ និង​ម្សៅ​ហេ​រ៉ូ​អ៊ី​ន​ចំនួន ៧៥០​ក្រាម​ច្រក​ក្នុង​ដប បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ដែល​ជា​អ្នករត់ពន្ធ នៅ​ក្បែរ​ព្រំដែន​មី​យ៉ា​ន់ម៉ា​។

គ្រឿង​ញៀ​.​ន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ត្រូវ​បាន​ក្រុម​រត់ពន្ធ​បោះបង់​ចោល​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​ថៃ​នៅ​យប់​ថ្ងៃ​ពុធ ទី​​​​២៦ មករា នៅ​ក្នុងស្រុក Mai Ai នៃ​ខេត្ត Chiang Mai​។

ការ​ចុះ​ផ្សាយ​របស់​កាសែត Bangkok Post បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​មក​ពី​កងកម្លាំង Pha Muang បានឃើញ​បុរស​ចំនួន ៣​នាក់ ដែល​ពួក​គេ​ម្នាក់​ៗ​មាន​កាន់កា​តាប និង​អា​វុ​.​ធ កំពុង​ដើរ​នៅ​ក្បែរ​ព្រំដែន​ស្ថិត​ក្នុងស្រុក Pakui កាលពី​យប់​ថ្ងៃ​ពុធ​។

ប្រធាន​ក្រុម​ល្បាត​ថៃ​បាន​ស្រែក​ប្រាប់​ជន​ទាំង ៣​នាក់​នោះ​ឲ្យ​ដាក់​អា​វុ​.​ធ​ចុះ ដើម្បី​ឲ្យ​មានការ​ឆែកឆេរ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើការ​បា​.​ញ់​ប្រហារ ហើយ​ទាហាន​ថៃ​ក៏​បាន​បា​.​ញ់​តបត​វិញ​។

ការ​ប៉ះទង្គិច​ប្រដាប់​អា​វុ​.​ធ​នេះ​មាន​រយៈពេល ៥​នាទី​មុន​ពេល​ខ្មាន់​កាំ​ភ្លើ​.​ង​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​។

ក្រោយ​ហេតុការណ៍​បា​.​ញ់​ប្រហារ​គ្នា ទាហាន​ថៃ​បាន​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ និង​បាន​រក​ឃើញ​ថ្នាំ​ញៀ​.​ន ២០០.០០០​គ្រាប់​ខ្ចប់​ជា​កញ្ចប់​ៗ និង​ម្សៅ​ហេ​រ៉ូ​អ៊ី​ន ៧៥០​ក្រាម​ច្រក​ក្នុង​ដប​តូច​ៗ​ចំនួន ៣០៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ