ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ប៊ី​ន​ឡា​ឌែ​ន​អះ​អាង​ថា​ នឹង​​ធ្វើការ​​សង​សឹក

7 ឆ្នាំ មុន

កូន​ប្រុស​របស់​​អូ​សា​​ម៉ា ប៊ី​ឡា​ឌែ​ន ​បាន​ធ្វើការ​គំរាម​​ថា ​នឹង​ធ្វើការ​សងសឹក​ទៅ​លើ​សហរដ្ឋអាមេរិក​ ដែល​បាន​សម្លា.ប់​ឪពុក​របស់​ខ្លួន។ យោង​តាម​សារ​សំឡេង​​ដែល​បាន​ធ្វើការ​បង្ហោះ​​លើ​អ៊ី​ន​ធើ​រ​ណេត​ កូនប្រុស​របស់​​ប៊ី​ឡា​ឌែ​ន​​បាន​សន្យា​ថា ​នឹង​បន្ត​ក្រុម​ទាហាន​ប្រឆាំង​​នឹង​សហរដ្ឋអាមេរិក​ ។

កូន​ប្រុស​របស់​​អូ​សា​​ម៉ា ប៊ី​ឡា​ឌែ​ន ​បាន​ធ្វើការ​គំរាម​​ថា ​នឹង​ធ្វើការ​សងសឹក​ទៅ​លើ​សហរដ្ឋអាមេរិក​ ដែល​បាន​សម្លាប់​ឪពុក​របស់​ខ្លួន។ យោង​តាម​សារ​សំឡេង​​ដែល​បាន​ធ្វើការ​បង្ហោះ​​លើ​អ៊ី​ន​ធើ​រ​ណេត​ កូនប្រុស​របស់​​ប៊ី​ឡា​ឌែ​ន​​បាន​សន្យា​ថា ​នឹង​បន្ត​ក្រុម​ទាហាន​ប្រឆាំង​​នឹង​សហរដ្ឋអាមេរិក​ ។

​ក្រុម​ស៊ើបអង្កេត​បាន​ប្រាប់​​ឱ្យ​​ដឹង​ថា ក្នុង​សារ​សំឡេង​មួយ​នោះ​ ដែល​មាន​រយៈពេល​២១​នាទី​ គឺ​លោក​បាន​អះអាង​ថា «​ពួក​យើង​ទាំងអស់​ជា​​អូ​សា​ម៉ា​» ​។ ​«ពួក​យើង​នឹង​បន្ត​ប្រឆាំង​នឹង​អ្នក និង​ដាក់​គោលដៅ​លើ​អ្នក​នៅ​ក្នុង​ប្រទេស​របស់​អ្នក ក៏​ដូច​ជា​ប្រទេស​ដទៃ​ក្នុង​គោលបំណង​ឆ្លើយ​តប​​នឹង​ការ​ជិះជាន់​របស់​អ្នក​ទៅ​លើ​ប្រជាជន Palestine, Afghanistan, Syria, Iraq, Yemen, Somalia និង​កន្លែង​ដទៃ​ទៀត ​ដែល​ជា​ទឹកដីរបស់​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម​ដែល​បាន​ស្លាប់​» កូន​របស់​ប៊ី​ឡា​ឌែ​ន​បាន​និយាយ​។

លោក​បាន​បន្ត «សម្រាប់​ការ​សងសឹក​របស់​ជាតិ​អ៊ី​ស្លា​ម​ ដើម្បី​អូ​សា​ម៉ា សូម​ឲ្យ​ព្រះ​អាឡោះ​ជួយ​ប្រណី​ដល់​លោក​ផង នេះ​មិនមែន​ជា​ការ​សងសឹក​ចំពោះ​អូ​សា​ម៉ា ​ដែល​ជា​មនុស្ស​តែ​ម្នាក់​នោះ​ទេ តែ​ជា​ការ​សងសឹក​ចំពោះ​អ្នក​ទាំងអស់​ ដែល​បានការ​ពារ​អ៊ី​ស្លា​ម»​។

​គួរ​រំលឹក​ថា លោក​អូ​សា​ម៉ា ប៊ី​ឡា​ឌែ​ន ​បាន​ត្រូវ​គេ​សម្លាប់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ក្នុងផ្ទះ​លាក់ខ្លួន​របស់​គាត់​កាលពី​ឆ្នាំ​២០១១ ដែល​វា​ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុម​ទាហាន​របស់លោក​ ។

បើ​តាមឯ​ក​សារ​ដែល​បាន​ប្រមូល​មក​ពី​ផ្ទះ​លាក់ខ្លួន​របស់​លោក​នោះ​បាន​​បញ្ជាក់​ថា ជំនួយការ​របស់​លោក​​បាន​ព្យាយាម​ធ្វើការ​ជួបជុំ​ឪពុក និង​កូន​ ។ ​កូន​របស់​លោក ​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ប្រទេស​អ៊ី​រ៉​ង់ និង​បន្ទាប់​មក​ ក៏​ត្រូវ​បាន​ផ្លាស់​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​ ដើម្បី​ទៅ​រក​​ឪពុក​។ កូន​របស់​លោក ​គឺ​ប្រហែលជា​មាន​អាយុ​ក្នុង​ខ្ទង់​ពាក់កណ្តាល​២០​ឆ្នាំ និង​កំពុង​ជះ​ឥទ្ធិពល​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​​ប្រយុទ្ធ​ ដើម្បី​អ៊ី​ស្លា​ម ​។

​តាម​លោក Bruce Riedel ពី​វិទ្យាស្ថាន Brookings បាន​និយាយ​ថា «Hazma (​កូន​របស់​ប៊ី​ឡា​ឌែ​ន​) គឺជា​តំណាង​ថ្មី​របស់​អាល់​កៃ​ដា ដែល​ជា​មនុស្ស​ម្នាក់​ដែល​ជាប់សាច់ឈាម​ផ្ទាល់​ជាមួយ​លោក​ប៊ី​ឡា​ឌែ​ន​ផង​ដែរ ​។ លោក​ជាស​ត្រូវ​​ដ៏​ច្បាស់លាស់ និង​ដ៏​គ្រោះ​ថ្នាក់​ម្នាក់​» ។​