ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពឹង​មន្ទីរ​ផង! ពឹង​ចៅហ្វាយ​ស្រុកផង! ​គ្មានផ្លែផ្កា ​​​​ចូលដល់​អភិ​បាល​​ខេត្ត​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​​បឋម​ឱ្យ​​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១១ កក្កដា ២០១៦ នេះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ​ស្បែក​ជើង​​យីហោ «​អ៊ែ រ៉ូ​ស​ហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ​» ចំនួន​៦០​នាក់​ក្នុង​ចំណោម​៣០០​នាក់ នាំ​គ្នា​មក​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ឱ្យ​លោក​អភិ​

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​​បឋម​ឱ្យ​​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១១ កក្កដា ២០១៦ នេះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ​ស្បែក​ជើង​​យីហោ «​អ៊ែ រ៉ូ​ស​ហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ​» ចំនួន​៦០​នាក់​ក្នុង​ចំណោម​៣០០​នាក់ នាំ​គ្នា​មក​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ឱ្យ​លោក​អភិ​បាលខេត្ត​​ជួយ​អន្តរាគមន៍ ​ពាក់ព័ន្ធ​ការ​ទាមទារ​របស់​ពួក​គាត់​ពី​ថៅកែ​រោងចក្រ ដែល​កន្លង​មក​គ្មាន​​អាជ្ញាធរ​ណា​ម្នាក់​​ជួយដោះ​ស្រាយ​​​នោះ​​ទេ ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ទាមទារ​របស់​ក្រុម​កម្មករ គឺ​មាន​១០​ចំណុច ដែល​កន្លង​មក ធ្លាប់​បាន​យក​ដាក់​ទៅ​ខាង​មន្ទីរ​ការងារ និង​ខាង​ចៅ​ហ្វាយ​ស្រុកដែរ​ តែ​មិន​បាន​លទ្ធផល​អ្វី​ទាំងអស់ ​​។

គិត​មក​ដល់​ម៉ោង​នេះ គេ​ឃើញ​ខាង​​អភិបាលខេត្ត​បាន​អនុញ្ញាត​ឱ្យ​តំណាង​៣​នាក់​របស់​កម្មករ ចូល​ជួប​នៅ​ក្នុង​សាលាដំបូង​ហើយ តែ​ចំណាត់ការ​បែប​ណា​នោះ គេ​មិន​ទាន់​ដឹង​​ឡើយ ។