ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​ដាក់​ដេញថ្លៃ​លក់​អង្ករ​3,7​លាន​តោន​នៅ​ខែកក្កដា​នេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុម​អ្នក​អាជីវកម្ម​ថៃ​កំពូល​ៗ​ជា​ច្រើន​ហាក់ដូចជា​ផ្លាស់​ប្តូរ​គំនិត​ទៅ​លើ​ទស្សនវិស័យ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​មួយ​នេះ និង​ជឿជាក់​ថា ឆ្នាំ​អាក្រក់​មួយទៀត​បាន​និង​កំពុង​បង្កើត​ភាព​មិន​ប្រាកដប្រជា

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​នឹង​ដំណើរការ​ដេញថ្លៃ​លក់​អង្ករ​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ថ្ងៃ​ទី​២៥ កក្កដា ខាង​មុខ ហើយ​បើ​រដ្ឋាភិបាល​អាច​លក់​អង្ករ​ទាំងនេះ​បាន នោះ​បរិមាណ​ដែល​នៅ​សល់​ក្នុង​ឃ្លាំង គឺ​មាន​៦​លាន​តោន​តែ​ប៉ុណ្ណោះ ។

អ្នកស្រី Duangporn Rodphaya អគ្គ​នាយិកា​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស បាន​ថ្លែង​ថា អង្ករ​ចំនួន​២,១៨​លាន​តោន​នៃ​ចំនួន​ដេញថ្លៃ​សរុប នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​សម្រាប់​ការ​នាំ​ចេញ និង​ការ​លក់​តាម​រយៈ​ការ​ទិញ​ដោយ​ផ្ទាល់​ពី​ឈ្មួញ​ទិញ​-​លក់​អង្ករ ។ អង្ករ​ចំនួន​៧៣០.០០០​តោន​នឹង​ត្រូវ​ដាក់​សម្រាប់​ការ​ដេញថ្លៃ​ក្នុង​ការ​ផ្គត់ ផ្គង់​តម្រូវការ​ក្នុងស្រុក ខណៈ​អង្ករ​នៅ​សល់​នឹង​ក្លាយជា​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ធ្វើ​ជា​ចំណី​សត្វ និង​ឧស្សាហកម្ម ដែល​មិនមែន​ជា​ម្ហូបអាហារ​ផ្សេង​ទៀត ។

អ្នកស្រី​បាន​និយាយ​ថា ឥឡូវនេះ​រដ្ឋាភិបាល​រំពឹង​ទុក​ថា តម្រូវការ​ទីផ្សារ​ខ្ពស់ ដូច្នេះ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នឹង​ក្លាយជា​ពេលវេលា​ល្អ ដើម្បី​បញ្ចេញ​អង្ករ​ក្នុង​ស្តុក​បន្ថែម​ទៀត​មុន​ពេល​រដូវ​កាល​ប្រមូល​ផល​មក​ដល់ ។

ស្របគ្នា​នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha ពិចារណា​ចុះហត្ថលេខា​លើ​លិខិត​អំពាវនាវ​សម្រាប់​សំណង​សរុប​ចំនួន​២០​ប៊ី​លាន​បាត​ពី​អ្នកនយោបាយ​៤​រូប និង​អតីតមន្ត្រី​រដ្ឋាភិបាល​២​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​អង្ករ​របស់​រដ្ឋាភិបាល​និង​រដ្ឋាភិបាល មុន​ពេល​ករណី​នេះ​ផុតកំណត់​ក្នុង​ខែកុម្ភៈ ឆ្នាំ​ក្រោយ ។

អ្នកស្រី Duangporn បានឱ្យ​ដឹង​ថា ឥឡូវនេះ ក្រុមប្រឹក្សារដ្ឋ​បាន​បញ្ជូន​ឯកសារ​នៃ​ករណី​នេះ​ត្រឡប់​ទៅ​ក្រសួង​របស់​អ្នកស្រី ។ ក្រសួង​មាន​សិទ្ធិ​អំណាច​ដើម្បី​ស្នើ​សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ពិចារណា​ថា តើ​នឹង​ចុះហត្ថលេខា​លើ​លិខិត​នោះ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ឬ​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រីក្រសួង លោកស្រី Apiradi Tantraporn ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​នេះ ។

នៅ​ពេល​ដែល​លិខិត​នោះ​ត្រូវ​បាន​ចុះហត្ថលេខា ក្រសួង​នឹង​អាច​បន្ត​ជាមួយនឹង​ញត្តិ​របស់​ខ្លួន​នៅ​លើ​មូលដ្ឋាន​នៃ​កម្លាំង​តុលាការ ក្នុង​ការ​ទាមទារ​សំណង​ពី​អតីតរដ្ឋមន្ត្រី និង​មន្ត្រី ។

អ្នកស្រី​បាន​និយាយ​ថា ជាមួយនឹង​ករណី​ដែល​នឹង​ផុតកំណត់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ វា​ជា​ការ​សំខាន់​ដែល​លោកនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បង្កើន​ល្បឿន​នៃ​កិច្ច​ដំណើរការ​នីតិវិធី ៕