ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ថា​ហេតុ​អ្វី​ធ្វើ​ជា​អ្នកទេសចរ ល្អ​ប្រសើរ​ជាង​អ្នកដំណើរ ?

7 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ ហាក់ដូចជា​មានការ​ជជែក​ពិភាក្សា​យ៉ាង​ខ្លាំង​អំពី​ភាព​ខុស​គ្នា​រវាង​ពាក្យ​ថា «​អ្នកទេសចរ​» និង «​អ្នក​ធ្វើ​ដំណើរ​» ។ «​អ្នកទេសចរ​» បាន​ក្លាយទៅជា​រឿង​មួយ​ដែល​តែងតែ​ត្រូវ​បាន​គេ​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​ថា

សព្វ​ថ្ងៃនេះ ហាក់ដូចជា​មានការ​ជជែក​ពិភាក្សា​យ៉ាង​ខ្លាំង​អំពី​ភាព​ខុស​គ្នា​រវាង​ពាក្យ​ថា «​អ្នកទេសចរ​» និង «​អ្នក​ធ្វើ​ដំណើរ​» ។ «​អ្នកទេសចរ​» បាន​ក្លាយទៅជា​រឿង​មួយ​ដែល​តែងតែ​ត្រូវ​បាន​គេ​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​ថា ជា​ក្រុម​មនុស្ស​ដែល​រលាក​ស្បែក ដោយសារ​កំ​ដៅ​ថ្ងៃ និង​មាន​ដង​សែ​ល​ហ្វី​ក្នុង​ដៃ​ជាដើម ។

ផ្ទុយ​ទៅ​វិញ ពាក្យ​ថា «​អ្នកដំណើរ​» ត្រូវ​បាន​គេ​សរសើរ​ថា ជា​ការ​ផ្សងព្រេង ការ​ដក​បទ​ពិសោធន៍ និង​មាន​ឆន្ទៈ​ក្នុង​ការ​ដើរ​ចេញពី​កន្លែង​ដែល​មាន​ផាសុកភាព​របស់​ខ្លួន ។ ទោះ​យ៉ាងណា​ក៏​ដោយ ក៏​មានការ​អះអាង​ជា​ច្រើន​ដែល​សមរម្យ​សម្រាប់​ពាក្យ​ថា «​អ្នកទេសចរ​»​។ ខាងក្រោម​នេះ គឺជា​រឿង​ត្រឹមត្រូវ​ដែល​អ្នកទេសចរ​បាន​ធ្វើ ៖

អ្នកទេសចរ​ដឹង​ពី​របៀប​កំណត់ពេល​វេលា​របស់​ពួក​គេ ៖
ជំនួស​ឲ្យ​ការ​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មាន​តម្លៃ​និង​ថវិកា ដោយ​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​ដែល​មាន​អីុ​ន​ធើ​រ​ណេ​ត ហើយ​ព្យាយាម​កក់​បន្ទប់ ឬ​ដើរ​វង្វេង​ជា​ច្រើន​ម៉ោង​ដើម្បី​ស្វែង​រក​គោលដៅ​របស់​ខ្លួន​នៅ​ក្នុង​សៀវភៅ​ណែនាំ​នោះ អ្នកទេសចរ​តែង​ចំណាយពេល​វេលា​របស់​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ដោយ​គ្មាន​ការ​ប្រញាប់ប្រញាល់ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គេ​ពិតជា​ចង់​ធ្វើ មិន​ថា​នៅ​កន្លែង​ណា​ឡើយ ។

អ្នកទេសចរ​អាច​មាន​សេរីភាព​ច្រើន ៖
ក្នុង​នាម​ជា​អ្នកដំណើរ​ម្នាក់​អាច​នឹង​ជួប​សម្ពាធ​ជា​ច្រើន ដូច​ជា​សម្ពាធ​ក្នុង​ការ​ស្វែងរក​ផ្លូវ​ធ្វើ​ដំណើរ សម្ពាធ​ក្នុង​ការ​មើលឃើញ​អ្វី​គ្រប់យ៉ាង ក្នុង​ពេល​ដំណាលគ្នា​នឹង​បណ្ដា​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ជាដើម ។ ដោយឡែក អ្នកទេសចរ​អាច​សម្រាក​នៅ​ឆ្នេរសមុទ្រ​យ៉ាង​មាន​ក្តី​សុខ មាន​ស្រា​ក្រឡុក​នៅ​ក្នុង​ដៃ និង​មាន​សេរីភាព​គ្រប់យ៉ាង ។

អ្នកទេសចរ​អាច​សម្រាក​បាន​យ៉ាង​ងាយស្រួល ៖
អ្នក​ធ្វើ​ដំណើរ​ខិតខំ​យ៉ាង​លំបាក​ក្នុង​ការ​សម្លឹង​មើល​ការ​អនុវត្ត និង​ដក​ពិសោធន៍​អ្វី​ៗ​គ្រប់យ៉ាង ហើយ​ត្រូវធ្វើ​គ្រប់យ៉ាង​ដោយ​គ្មាន​ជំនួយ​ពី​ផែនទី ឬ​សៀវភៅ​ណែនាំ ។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​ក្លាយជា​ការ​ផ្សងព្រេង ដូច្នេះ អ្នក​គួរតែ​ព្យាយាម​គេចវេះ​រឿង​ទាំងនេះ​ឲ្យ​បាន ហើយ​បំពេញតម្រូវការ​របស់​អ្នក​ដោយ​ការ​សម្រាក​លំហែកាយ ។

អ្នកទេសចរ​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ ៖
ជនជាតិ​អា​ហ្រិ្វ​ក​ម្នាក់​អាច​មក​ជិះ​ដំរី​នៅ​ប្រទេស​ថៃ ឬ​ថត​យក​រូបភាព​ដ៏​គួរ​ឲ្យ​ខ្លាច ។ ដូច្នេះ អ្នកទេសចរ​គ្មាន​ភាព​អាម៉ាស់​ឡើយ ប៉ុន្តែ​នោះ​ជា​រឿង​ល្អ និង​មិនសូវ​មានការ​បារម្ភ​អំពី​ការ ធ្វើ​អ្វី​ដែល​អាច​បណ្តាល​ឲ្យ​មាន​ភាព​អាម៉ាស់​អាច ធ្វើ​ឲ្យ​អ្នកទេសចរ​ធ្វើ​អ្វី​ៗ​ដែល​ពួក​គេ​ចង់​ធ្វើ​នៅ​គ្រប់ពេលវេលា ។

អ្នកទេសចរ​អាច​ផ្ដិតរូប​ភាពល្អ​ៗ​បំផុត ៖
ជា​រឿយ​ៗ អ្នក​ធ្វើ​ដំណើរ​មិន​ទុក​កាមេរ៉ា​របស់​ពួក​គេ​ក្នុង​ដៃ​ទេ គឺ​មិន​ដូច​ជា​អ្នកទេសចរ​ឡើយ ។ នេះ​ពិតជា​មិនល្អ​នោះ​ទេ ព្រោះ​ពួក​គេ​អាច​ខក​ខានមិនបាន​ថត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ជុំវិញ​ខ្លួន ខណៈ​ពួក​គេ​មាន​ត្រឹមតែ​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ​ក្នុង​ការ​ថតរូប​ភាព ។

អ្នកទេសចរ​អាច​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​ជាមួយ​អ្នក​ដទៃ ៖
បាន​ជួប​ជាមួយ​អ្នកស្រុក គឺ​ពិតជា​អស្ចារ្យ​ណាស់ ប៉ុន្តែ​មិន​មាន​ន័យ​ថា អ្នក​គួរ​ចៀសវាង​ជួប​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស​របស់​អ្នក​ឡើយ​។ មិន​ដូច​ជា​អ្នក​ធ្វើ​ដំណើរ ដែល​តូចចិត្ត​នឹង​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​នោះ​ទេ អ្នកទេសចរ​មិន​រំពឹង​ថា នឹង​ទុក​តំបន់​ស័ក្ដិសិទ្ធិ និង​អច្ឆរិយ​ទាំងឡាយ នៅ​លើ​ពិភពលោក ដើម្បី​ខ្លួនឯង​ឡើយ ។ វា​ជា​ការ​ល្អ​ក្នុង​ការ​ស្គាល់​អ្នក​ថ្មី និង​ចែករំលែក​បទ​ពិសោធន៍​របស់​អ្នក នៅ​ពេល​ដែល​អ្នក​មិន​ព្យាយាម​គេចវេះ​ពី​មនុស្ស​ផ្សេង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​អ្នក ៕