ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ត្រៀម​ផលិត​នាឡិការ​អេ​ឡិច​ត្រូ​និក​2​គ្រឿង

7 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Android Police ឱ្យ​ដឹង​ថា ក្រុមហ៊ុន Google កំពុង​ផលិត​នាឡិកា​ឆ្លាត​វៃ​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ពីរ​ម៉ូ​ដែល ហើយ​ពួក​វា​អាច​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Nexus ទៀត​ផង ។

យោង​តាម​គេហទំព័រ Android Police ឱ្យ​ដឹង​ថា ក្រុមហ៊ុន Google កំពុង​ផលិត​នាឡិកា​ឆ្លាត​វៃ​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ពីរ​ម៉ូ​ដែល ហើយ​ពួក​វា​អាច​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Nexus ទៀត​ផង ។ នាឡិកា​អេ​ឡិច​ត្រូ​និក​ឈ្មោះ Angelfish និង​មួយ​ម៉ូ​ដែល​ទៀត​ឈ្មោះ Swordfish ។

ពួក​វា​ទាំង​ពីរ​នឹង​មានការ​រចនា​រាង​ខុស​ប្លែក​ពី​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ដូច​ជា​មាន​ប៊ូ​តុង​ចុច​ចំនួន​៣៖ ដោយ​ប៊ូ​តុង​ទី​១ នៅ​ចំ​កណ្តាល​ផ្នែក​ខាងស្តាំ និង​ប៊ូ​តុង តូច​ៗ​ពីរ​ផ្សេង​ទៀត​អាច​នៅ​ពីលើ ឬ​ពីក្រោម ។ ទាំង​ម៉ូ​ដែល Angelfish និង Swordfish នឹង​បំពាក់​ប្រព័ន្ធ GPS, LTE និង​មុខងារ​ត្រួតពិនិត្យ​ចង្វាក់បេះដូង ខណៈ​លក្ខណៈ​ពិសេស​មាន​កម្រាស់​១៤ មី​ល្លី​ម៉ែត្រ ៕