ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរីផ្ទុះ​ប្រតិកម្ម អ្នកលក់​បន្លែ​ផ្លែ​​ឈើ​បន្លំ​អ្នក​​ទេស​​ចរពេក​

3 ខែ មុន
  • មណ្ឌលគិរី

ខេ​ត្តមណ្ឌល​គិ​រី ៖ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត បាន​ប្រតិកម្ម​ជុំវិញ​សកម្មភាព​របស់​ក្រុម​អាជីវករ​មួយចំ​នួន​តូច ដែល​បាន​លក់​បន្លែផ្លែឈើ​បន្លំ​ដល់​ភ្ញៀ​វ​ទេសចរ ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិនា​ម និង​ភាព​ល្បីល្បាញ​នៃផលិតផល​ធម្មជាតិ​ដែល​ដាំដុះ​ផ្ទាល់​លើទឹក​ដី​ខេត្តមណ្ឌល​គិរី…

ខេ​ត្តមណ្ឌល​គិ​រី ៖ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត បាន​ប្រតិកម្ម​ជុំវិញ​សកម្មភាព​របស់​ក្រុម​អាជីវករ​មួយចំ​នួន​តូច ដែល​បាន​លក់​បន្លែផ្លែឈើ​បន្លំ​ដល់​ភ្ញៀ​វ​ទេសចរ ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិនា​ម និង​ភាព​ល្បីល្បាញ​នៃផលិតផល​ធម្មជាតិ​ដែល​ដាំដុះ​ផ្ទាល់​លើទឹក​ដី​ខេត្តមណ្ឌល​គិរី ។

Picture

ឯកឧត្តម​អភិបាលខេត្តបាន​លើកឡើ​ង​ថា ដើម្បី​រក្សា​គុណ​តម្លៃ​និង​អត្តសញ្ញាណ​បន្លែ ផ្លែឈើ​ប្រចាំ​ខេត្ត​ឲ្យ​ក្លាយជា​ផលិតផល​សម្គាល់​​ភូមិសាស្ត្រ គ្រប់​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ​កម្ម ត្រូ​វ​បង្កើន​សកម្មភាព​ចុះអប់រំ​ផ្សព្វផ្សាយ និង​ហាមឃាត់​ការ​លក់​បន្លំ​រាល់​ផលិតផល​នាំចូល​ពី​តំបន់​ដទៃ និង​នាំចូល​មក​ពី​ប្រទេសជិតខាង​ថា ជាដំណាំ​ដាំ​នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ។

Picture

ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា អាជ្ញាធរ​មិន​ហាមឃាត់​នោះ​ទេ​ ការ​ប្រកបរបរ​រក​ស៊ី​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​សូមឲ្យ​គ្រប់​អាជីវករ​ទាំង​អស់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​របស់​ខ្លួន​។ របស់​នាំចូល​ត្រូវ​បញ្ជាក់​ឲ្យបាន​ច្បាស់ ព្រោះ​អ្នកទិញ​គាត់​អាច​មាន​ជម្រើស​ថា តើ​គួរ​ទិញ​ឬ​អត់ ?

Picture

ជា​ការ​កត់សម្គាល់ ការ​ដាំ​បន្លែ និង​ដំណាំ​ហូ​ប ផ្លែ​នៅ​ខេត្តមណ្ឌលគិរី​នា​ពេល​បច្ចុប្បន្ន​មានសន្ទុះ​កើនឡើង​ច្រើន ហើយ​អាច​ផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ក្នុង​ខេត្ត​ទៅតាម​រដូវ​កាល ប៉ុន្តែ​ការនាំចូល​បន្លែ​ផ្លែឈើ​មក​ពី​ប្រទេស​វៀតណាម គឺ​នៅតែ​មាន​ច្រើន​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ។

Picture

ជាមួយ​នេះ មាន​អ្នកលក់​ខិលខូច​ខ្លះ​បាន​បោះ​តង់ ឬ​សង់រោង​លក់​បន្លែ ផ្លែឈើ ដូចជា ស្ពៃ​ក្តោប កា​រុត ខ្ទឹមស ក្រូចវល្លិ ទុរេន ប័រ… នាំចូល​ពី​ស្រុក​យួន​តាម​ដងផ្លូវ​មុខ ចម្ការបន្លែ​របស់​អ្នកភូមិ ដោយ​ប្រាប់​អ្នកទិញ​ថា ជា​បន្លែ​ដាំ​ផ្ទាល់​នៅ​មណ្ឌលគិរី ៕​

Picture
Picture
Picture
Picture
Picture
Picture