ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បា.ញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ជិត​ក្រុង​PALMYRE​ស៊ី​រី​ស្លា.ប់​អ្នក​បើក​រុ​ស្ស៊ី​2​នាក់

7 ឆ្នាំ មុន

យោង​តាម SPUTNIK ថា ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កក្កដា ថា ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បា.ញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ផលិត​នៅ​រុ​ស្ស៊ី​ជា​របស់​ស៊ី​រី​នៅ​ជិត​ទីក្រុង​បុរាណ PALMYRE

យោង​តាម SPUTNIK ថា ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កក្កដា ថា ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ផលិត​នៅ​រុ​ស្ស៊ី​ជា​របស់​ស៊ី​រី​នៅ​ជិត​ទីក្រុង​បុរាណ PALMYRE ដោយ​សម្លាប់​អ្នក​បើក​ជនជាតិ​រុ​ស្ស៊ី​២​នាក់​ជា​គ្រូបង្វឹក ។

ក្រសួង​នេះ​គូសបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ កក្កដា អ្នក​បើក​ជា​គ្រូបង្វឹក​ជនជាតិ​រុ​ស្ស៊ី​ទាំង​២​នាក់​បាន​បើក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ស៊ី​រី​ធុន MI-25 ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន ខណៈ​​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុងធ្វើការ​វាយប្រហារ​លើ​ទីតាំង​នានា​របស់​កងទ័ព​ស៊ី​រី​នៅ​ជិត​ទីក្រុង PALMYRE ។ គ្រូបង្វឹក​រុ​ស្ស៊ី​ទាំង​២​នាក់​នេះ​បាន​ទទួល​សំណើ​ពី​ទី​បញ្ជា​ការដ្ឋាន​កងទ័ព​ស៊ី​រី ដែល​រង​ការ​វាយប្រហារ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ពេល​នោះ​អ្នក​បើក​ជា​មេបញ្ជាការ​លោក​រី​យ៉ា​ហ្វា​ហ្គា​ត ហា​ប៊ី​ប៊ូ​លី​ន បាន​សម្រេច​ជួយ​ធ្វើការ​វាយប្រហារ​លើ​ពួក​ភេរវ​ករ ។ សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រុម​យានិក​រុ​ស្ស៊ី​អាច​ធ្វើ​ឱ្យ​ការ​វាយប្រហារ​របស់​ពួក​ភេរវ​ករ​រង​ការ​បរាជ័យ ។ ពេល​ឧទ្ធម្ភាគចក្រ​នេះ​ជិត​អស់​គ្រាប់ ហើយ​ផ្លាស់​ប្តូរ​ទិស​ក៏​ត្រូវ​ពួក​ភេរវ​ករ​នៅ​លើ​ដី​បាញ់​ធ្លាក់​ក្នុង​តំបន់​មួយ​ដែល​ត្រួតត្រា ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។ សមាជិក​ក្រុម​យានិក​ទាំង​២​នាក់​បាន​ត្រូវ​ស្លាប់ ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា អ្នក​បើក​ឧទ្ធម្ភាគចក្រ​ដែល​ស្លាប់​ទាំង​២​រូប​នេះ លោក​រី​យ៉ា​ហ្វា​ហ្គា​ត ខា​ប៊ី​ប៊ូ​លី​ន និង​លោក​យេ​វ​ហ្សេ​នី ដុល​ហ្គី​ន នឹង​ទទួល​គ្រឿង​ឥស្សរិយយស​ប​ច្ចា​មរណៈ ៕