ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេក​ហើយ ! គូស្នេហ៍​ឈ្លោះ​គ្នា បើកឡាន​លឿន​ដូច​ហោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ដោយសារ​តែ​រថយន្ត​បើកបរ​រវល់​តែ​ឈ្លោះប្រកែក​ជាមួយ​គូស្នេហ៍​ដោយសារ​តែ​រឿង​ប្រចណ្ឌ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ដោយសារ​តែ​រថយន្ត​បើកបរ​រវល់​តែ​ឈ្លោះប្រកែក​ជាមួយ​គូស្នេហ៍​ដោយសារ​តែ​រឿង​ប្រចណ្ឌ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​អាង​ទឹក ស្ថានីយប្រេងឥន្ធនៈ​តេ​លា ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-9179 ជិះ​គ្នា​២​នាក់​ជា​គូស្នេហ៍​នឹង​គ្នា តាម​បណ្ដា​យ​ផ្លូវ​ព្រះ​សីហ​នុ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ឈ្លោះប្រកែក​គ្នា លុះ​មក​ដល់​ចំណុច​ស្តុ​ប​តេ​លា រថយន្ត​បើក​លឿន​ពេក​បាន​បត់​ស្ដាំ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​វៀច​២​កង់ ធ្វើ​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្ដាំ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​២ តែ​សំណាងល្អ​គូស្នេហ៍​ទាំង​២​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គេ​ឃើញ​ស្រី​ស្អាត​ម្នាក់​បាន​ចេញពី​ក្នុង​រថយន្ត ហើយ​ដើរទៅ​វាយ​បុរស​ជា​អ្នក​បើករថយន្ត​២-៣​ដៃ ដោយ​និយាយ​ស្តីបន្ទោស​ទៅ​ខាង​ប្រុស​ថា បើ​បង​មិន​ជឿ​អូន​ទេ ក៏​ហី​ទៅ​ចុះ ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ឃាត់​ភាគី​ទាំង​២​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា ត្រូវ​គូស្នេហ៍​នោះ​ប្រាប់​ថា កុំ​ចេះ​ដឹង​រឿង​របស់​គេ ។

បើ​តាម​សំដី​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា គូស្នេហ៍​មួយគូ​នេះ​ឈ្លោះប្រកែក​ដោយសារ​តែ​ខាង​ប្រុស​ប្រចណ្ឌ​ខាង​ស្រី ទើប​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ សំណាង​ហើយ​ដែល​បុក​របាំង​ថ្ម ចុះ​បើក​បុក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ច្បាស់​ជា​ស្លាប់​ហើយ បើ​រថយន្ត​បើក​ដូច​ហោះ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​និយាយ​ថា គេ​មិន​បាន​បុក​មនុស្ស​ទេ គ្រាន់តែ​បុក​របាំង​ថ្ម​តែ​ប៉ុណ្ណោះ ។ រថយន្ត​បង្ក​ព្រមទាំង​គូស្នេហ៍​ខាងលើ​នេះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សង​ថ្លៃ​ខូចខាត​ក្បាល​នាគ​ពុះ​ចែកផ្លូវ ៕