ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបគំនូរ​របស់​វិចិត្រករ​បារាំង​នា​អំឡុង​ឆ្នាំ​1900​បង្ហាញ​ការ​ស្រមើស្រមៃ​អ្វី​នឹង​កើតឡើង​នៅ​ឆ្នាំ​2000

7 ឆ្នាំ មុន

វិចិត្រករ​ជនជាតិ​បារាំង​លោក Jean-Marc Cote បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​លើ​ស្នាដៃ​គំនូរ​របស់​លោក​ដែល​មានឈ្មោះ​ថា «France in the Year 2000» ឬ «​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០០» ។

វិចិត្រករ​ជនជាតិ​បារាំង​លោក Jean-Marc Cote បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​លើ​ស្នាដៃ​គំនូរ​របស់​លោក​ដែល​មានឈ្មោះ​ថា «France in the Year 2000» ឬ «​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០០»  ។

ក្រៅពី​លោក Jean-Marc Cote មាន​វិចិត្រករ​បារាំង​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​អំឡុង​ឆ្នាំ​១៨៩៩, ១៩០០, ១៩០១ និង​ឆ្នាំ​១៩១០ បាន​បង្ហាញ​ពី​ទស្សនវិស័យ ឬ​ការ​ស្រមើស្រមៃ​ចំពោះ​សកម្មភាព​មួយ​ចំនួន និង​ជីវិត​រស់នៅ​របស់​សង្គមមនុស្ស​នៅ​ឆ្នាំ​២០០០ ។

ការ​ស្រមើស្រមៃ​របស់​វិចិត្រករ​បារាំង​ទាំងនោះ​បង្ហាញ​តាម​រយៈ​រូប​បាន​ពាក់ព័ន្ធ​ទៅ​នឹង​គំនូរ​ដូច​ជា​ការ​ហោះហើរ​ទ្រង់ទ្រាយ ផ្សេង​ៗ ឧបករណ៍​មេកា​និក ការ​ស្និទ្ធស្នាល​រវាង​ជីវិត​សត្វ​សមុទ្រ និង​មនុស្ស ការ​កាត់ដេរ ការ​តុបតែង​មុខ របស់​នារី និង​ការ​កាត់សក់​ដោយ​ម៉ាស៊ីន​ជាដើម ។

ក្រៅពី​ទស្សន៍​ទាយ​ពី​ជីវិត​រស់នៅ​នា​ឆ្នាំ​២០០០ រូបគំនូរ​ទាំងនោះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ក្នុង​សង្គម​បច្ចុប្បន្ន​ផង​ដែរ​ត្រង់​គំនូរ​បង្ហាញ​ពី​ម៉ាស៊ីន​ធ្វើ​កសិកម្ម និង​ឧទ្ធម្ភាគចក្រ ៕