ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​រាង ក៏​រាង​ដែរ​…

7 ឆ្នាំ មុន

នឹកឃើញ​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ១៩​ឆ្នាំ​មុន​… ​នឹកឃើញ​យល់​ថា​ជា​មហន្តរាយ​ធំធេង​ណាស់​…​ជា​មហន្តរាយ​ប្រចាំ​សង្គម ប្រសិនបើ​បង្ក្រាបមិន​ទាន់​…​ឬ​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព​…​

នឹកឃើញ​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ១៩​ឆ្នាំ​មុន​… ​នឹកឃើញ​យល់​ថា​ជា​មហន្តរាយ​ធំធេង​ណាស់​…​ជា​មហន្តរាយ​ប្រចាំ​សង្គម ប្រសិនបើ​បង្ក្រាបមិន​ទាន់​…​ឬ​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព​…​។

៥-៦ កក្កដា ១៩៩៧ ជា​ថ្ងៃ​វាយកម្ទេច​កម្លាំង​ខ្មែរក្រហម​…​ដែល​មេ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នាំ​ចូល​…​ដើម្បី​វាយបំបាក់​អំណាច​តេ​ជោ​សែន កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ។ សង្គម​យើង កាល​ណោះ​មាន​នាយក​រដ្ឋមន្ត្រី​ក្បាល​២…​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ។ ស៊ី​ញ៉េ​ទាល់តែ​២ ទើប​ជា​ផ្លូវការ​… ។ ខ្មែរក្រហម​ខ្លាំង​បាន​តែ​នៅ​ក្នុង​ព្រៃ​…​ដល់​នាំ​ចូល​មក​លាក់​ទុក​នៅ​កណ្តាល​ក្រុងភ្នំពេញ​…​ចេញ​បញ្ជា​ឱ្យ​វាយប្រហារ​…​អត់​វ៉ៃ​បាន​ទេ​…​ត្រូវ​កងទ័ព​ស្មោះ​នាយក​រដ្ឋមន្ត្រី​ទី​២ វ៉ៃ​រត់​ជាន់​គ្នា​…​មេទ័ព ញ៉ឹ​ក ប៊ុ​ន​ឆៃ រត់លឿន​ជាងគេ​…​មេទ័ព សេរី កុសល ក៏​រត់លឿន​ដែរ ទៅ​ដល់​ជាយ​ដែន​ថៃ​…​។

នេះ​និយាយ​តាម​ត្រង់​… សូ​ម្បី​មេទ័ព​ទាំង​២​ខាងលើ​ក៏​ទទួលស្គាល់​ដែរ​…​រត់​ផ្លូវ​កាត់ ហែល​ទឹក ហែល​ភក់ យករួចខ្លួន ។ បើ​កុំ​តែ​វ៉ៃ​កម្ទេច​ខ្មែរក្រហម​ទាន់​ពេល​ថ្ងៃ​៥-៦ កក្កដា សង្គម​ខ្មែរ មិន​មាន​ដូច​សព្វថ្ងៃ​ទេ​…​។ ជាន​យោ បាយ​យក​ខ្មែរក្រហម​ធ្វើ​ខ្នង​…​ធ្វើ​ឈ្នាន់​របស់​មេ​បក្ស​ម្នាក់​ដែល​ចាញ់​លិ​ប​បាត់​រហូត​មក​…​តាំងពី​ពេល​នោះ​មក​…​រាង​រហូត ! បើ​មិន​រាង​…​ក៏​រាង​ដែរ​… !

                 អា​ឡេវ