ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុត​ធ្មុងត្រីអណ្ដែង ហើម​រលួយ​ដៃ​ឆ្វេង កម្មករ​សំណង់​ក្រីក្រគ្មាន​ប្រាក់​ព្យាបាល

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​មាន​ជំងឺ​ហើម​រលួយ​ដៃ​ឆ្វេង ព្រោះតែ​មុត​ធ្មុងត្រីអណ្ដែង​ពេល​ទៅ​ធ្វើ​កម្មករ​សំណង់ ពេល​នេះ​សូ​ម្បី​តែ​លុយ​ព្យាបាល ក៏​មិន​មាន​ដែរសព្វថ្ងៃ​រស់​តាម​យថាកម្ម​តែ​ប៉ុណ្ណោះ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​មាន​ជំងឺ​ហើម​រលួយ​ដៃ​ឆ្វេង ព្រោះតែ​មុត​ធ្មុងត្រីអណ្ដែង​ពេល​ទៅ​ធ្វើ​កម្មករ​សំណង់ ពេល​នេះ​សូ​ម្បី​តែ​លុយ​ព្យាបាល ក៏​មិន​មាន​ដែរសព្វថ្ងៃ​រស់​តាម​យថាកម្ម​តែ​ប៉ុណ្ណោះ ។ ពេល​នេះ​សូម​អំពាវនាវ​សុំ​អោយ​សប្បុរសជន និង​គ្រូពេទ្យ​មេត្តា​ជួយ​ព្យាបាល​ដៃ​របស់​គាត់​ផង ។

បុរស​ដែល​មាន​ដៃ​ហើម​រលួយ​នេះ​ឈ្មោះ​ចក់ សៅ អាយុ​៣៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​គឹ​ម អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ស​ខ្នាយ ឃុំ​មហា​ឬ​ស្សី ស្រុក​គង់​ពីសី ខេត្តកំពង់ស្ពឺ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​នៅ​រសៀល ​ថ្ងៃ​ទី​៨ ខែ​ក​ក្ត​ដា ២០១៦ លោក​ចក់ សៅ បាន​រៀបរាប់​ថា ដៃ​របស់​គាត់​ដែល​បើ​ម​រលួយ​នេះ គឺ​មុត​ធ្នុង​ត្រី​អណ្ដែង​កាលពី​អំឡុង​ពេល​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៦ ។ ពេល​នោះ​ក្រោយ​ពី​មុត​លោក​បាន​យក​លុយ​ដែល​បាន​ពី​ធ្វើ​កម្មករ​ទៅ​ទិញ​ ថ្នាំលេប​ដែរ​តែ​មិនជា​សះស្បើយ គឺ​ដៃ​ចេះ​តែ​ហើម​ធំ​ទៅ​ៗ រហូត​មក​ដល់​ពេល​នេះ គឺ​ចង់​រលួយ​ទៅ​ហើយ ។

លោក​ចក់ សៅ បាន​បន្ត​ថា នេះ​មិនមែន​លោក​បណ្ដែតបណ្ដោយ​ឱ្យ​កើត​ដល់​ថ្នាក់​នេះ​ទេ គឺ​ព្រោះតែ​លោក​មិន​មាន​លុយ​ទិញ​ថ្នាំ យក​មក​ព្យាបាល ណាមួយ​មិន​មាន​លទ្ធភាព​ទៅ​ពេទ្យ​ទៀត នេះ​មក​ពី​លោក​មិន​មាន​ប្រាក់​តែ​ម្ដង ។

លោកបន្ត​ទៀត​ថា លោក​អស់សង្ឃឹម​ហើយ ពេល​នេះ​លោក​មិនដឹង​ថា ទៅ​រក​ពឹង​អ្នក​ណា​ទៀត​ទេ ហើយ​ការងារ​ក៏​មិន​អាច​ធ្វើ​បាន គឺ​មាន​តែ​បណ្ដោយ​តាម​យថាកម្ម​ទៅ​ចុះ ។

ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ ​លោក​ចក់ សៅ ក៏​បាន​សំណូមពរ​ដល់​អស់លោក​ជា​សប្បុរសជន និង​ក្រុម​គ្រូពេទ្យ​ចិត្តធម៌​សូម​មេត្តា​ជួយ​ដល់​គ្រួសារ​របស់​គាត់​ផង ពេល​នេះ​ក្ដី​សង្ឃឹម មាន​ទៅ​លើ​ប្ដី​របស់​គាត់ ជា​អ្នករក​ប្រាក់​ចិញ្ចឹម​គ្រួសារ បាន​រលាយ​បាត់​អស់ហើយ ព្រោះតែ​កម្ម​អកុសល​ដែល​បណ្ដាល​មក​ពី​មុត​ធ្មុងត្រីអណ្ដែង ។

ស្ត្រីជា​ប្រពន្ធ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ មេត្ដា​ប្រណី​ដល់​គ្រូ​សារ​គាត់​ផង ពេល​នេះ​គោលបំណង​ធំ​បំផុត​គឺ​ចង់​អោយដៃ​ប្ដី​របស់​គាត់ បានជា​សះស្បើយ ដើម្បី​បាន​ប្រកប​របរ​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ឡើង​វិញ ។ គាត់​ក៏​បាន​សំណូមពរ​ដល់​សប្បុរសជន​មេត្ដា ជួយ​ផ្ដល់​សម្ភារ​គ្រឿង​បរិភោគ​ហូប​ចុក​ដល់​គ្រួសារ​គាត់​ផង ពេល​នេះ​កុំ​ថា​ឡើង​លុយ​ព្យាបាល​ប្ដី សូ​ម្បី​តែ​អង្ករ​ក៏​មិន​មាន​ច្រក​ឆ្នាំង​ដែរ សព្វថ្ងៃរ​ស់បាន​ដោយសារ​អ្នក​ជិតខាង​ហុច​បាយ​សម្ល​តែ​ប៉ុណ្ណោះ ។

សម្តី​លាយឡំ​ទឹកភ្នែក​របស់​ស្ត្រី​ជា​ប្រពន្ធ​ព្រមទាំង​កាយវិការ​លើកដៃ​សំពះ​ផង បាន​សុំ​កា​រស​ណ្ដោ​យ​ប្រណី​ពី​សំណាក់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​លោក​ទាំង​ពីរ​មេត្តា​ជួយ​ដល់​ប្ដី​គាត់​ផង ព្រោះ​អត់​ពី​ប្ដី​ទៅ ក្ដី​សង្ឃឹម​ត្រូវ​រលាយ​ជាក់​មិន​ខាន​ឡើង ៕