ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាននេះដឹក​ទាល់តែ​ឆេះខ្លួន​ តែអត់​ល្បី

7 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​​ដឹ​កឈើ​លោតឆត្រ​​មួយ​​គ្រឿង បាន​​ឆាប​ឆេះ​ហ្មត់ ខណៈ​កំពុង​បើក​បោះពួយ​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ដែល​ហេតុការណ៍​នេះ​កើត​ឡើង​​កាលពីវេលា​ម៉ោង០៦​ និង​៣០​នាទី​​យប់ ថ្ងៃ​ទី​០៧ ​កក្កដា ​២០១៦ ​។

អ្នក​​ឃើញ​​ហេតុការណ៍​​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​​បា​ឡែ​ន ព​ណ៌​​សំបក​ឪឡឹក​បោះពួយ​យ៉ាង​លឿន​ មក​ពី​ស្រុក​អូ​រ​រាំង ថែម​ទាំង​​មាន​ផ្ទុក​ឈើប្រណីត​​ផង​ដែរ​ ។ បន្តិច​ក្រោយមក គេ​​ឃើញ​មាន​ផ្សែង​ហុយ រួច​មាន​​មនុស្ស​រត់​ចេញពី​ក្នុង​រថយន្ត​ទាំង​​ភិតភ័យ​ ហើយ​ក៏​ស្ទុះ​ស្ទារ​ទាញ​ឈើ​ចេញពី​ក្នុង​រថយន្ត ជម្លៀស​ដាក់​កន្លែង​មាន​​សុ​វត្ថិភាព ​ដោយរថយន្ត​ខាងលើ​ឆេះ​​ដោយ​សារ​​ឆ្លង​ចរន្ត​អគ្គិស​នី ។

សេចក្តីរាយការណ៍​បន្តទៀត​ថា គេ​មិន​បានឃើញ​មាន​​សមត្ថកិច្ច ​ឬ​ជំនាញ​បរិស្ថាន ព្រមទាំង​រដ្ឋបាល​ព្រៃឈើ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​នោះ​ទេ​ ។ ទោះជា​យ៉ាងណា ​ឈើប្រណីត​ដែល​មាន​ម្ចាស់​ឈ្មោះ​នាថ ត្រូវ​បាន​ជម្លៀស​​ចេញ​ដោយ​សុ​វត្ថិ​ភាព ចំណែក​រថ​យន្ត​រង​គ្រោះ គឺ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ សល់​តែ​គ្រោង​ឆ្អ​ង​តែ​ប៉ុណ្ណោះ​។