ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ថាមពល​ធ្យូងថ្ម​សម្លា.ប់​មនុស្ស​ក្នុង​1​ឆ្នាំ​23.000​នាក់

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៥ កក្កដា ២០១៦ ផ្សាយ​ថា អង្គការ​ទ្រទ្រង់​ថាមពល​ស្អាត​ចំនួន​៤ រួម​មាន​អង្គការ​សុខភាព និង​បរិស្ថាន មូលនិធិ​សត្វព្រៃ​អន្តរជាតិ (WWF) អង្គការ​ស្ថានភាព​អាកាសធាតុ​នៅ​អឺរ៉ុប និង​អង្គការ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៥ កក្កដា ២០១៦ ផ្សាយ​ថា អង្គការ​ទ្រទ្រង់​ថាមពល​ស្អាត​ចំនួន​៤ រួម​មាន​អង្គការ​សុខភាព និង​បរិស្ថាន  មូលនិធិ​សត្វព្រៃ​អន្តរជាតិ (WWF) អង្គការ​ស្ថានភាព​អាកាសធាតុ​នៅ​អឺរ៉ុប និង​អង្គការ Sandbag បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ពី​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​នៅ​អឺរ៉ុប ដោយ​បញ្ជាក់​ថា ល្អងធូលី​ខ្នាត​តូច​ដែល​បញ្ចេញ​ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ចំនួន​២៥៧ នៅ​សហភាព​អឺរ៉ុប (EU) បង្ក​ឱ្យ​មានការ​ស្លាប់​បាត់បង់​ជីវិត​ប្រហែល​២៣.០០០​នាក់ ក្នុង​មួយ​ឆ្នាំ ។

ទោះបីជា​បាន​ងាក​ទៅ​ប្រើ​ថាមពល​ស្អាត​រួម​មាន​ខ្យល់ និង​ពន្លឺព្រះអាទិត្យ មាន​កំណើន​ខ្ពស់​ក៏​ដោយ ប៉ុន្តែ​នៅ​មាន​ថាមពល​ពី​ធ្យូងថ្ម​ប្រហែល​១៨% នៃ​ការ​បញ្ចេញ​កម្តៅ​នៅ EU។ ក្រៅពី​ស្លាប់​ដោយសារ​ស្ថានភាព​បរិយាកាស​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​នោះ​ក៏​ជា​មូល​ហេ​ត​តុ​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ផ្លូវដង្ហើម​ជិត​១២.០០០​នាក់ និង​ជំងឺហឺត​ដង្ហក់​លើ​កុមារ​ជាង​កន្លះ​លាន​នាក់​នៅ EU កាលពី​ឆ្នាំ​២០១៣​កន្លង​មក ។

របាយការណ៍​បញ្ជាក់​ថា ស្ថានភាព​ល្អងធូលី​ដែល​បញ្ចេញ​ពី​បំពង់ផ្សែង​ធ្យូងថ្ម​អាចរ​សាត់អណ្តែត​ទៅ​ឆ្ងាយ​ជា​ច្រើន​រយ​គីឡូម៉ែត្រ និង​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​ប្រទេស​ជិតខាង​ទៀង​ផង ។  ប្រទេស​ដើមហេតុ​បញ្ចេញ​ឧស្ម័ន​ពុល និង​ជា​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​ច្រើន​បំផុត​គឺ​ប្រទេស​ប៉ូ​ឡូញ​មាន​៤.៦៩០​នាក់ អា​ល្លឺ​ម៉​ង់ ២៤៩០​នាក់ រ៉ូ​ម៉ា​នី​មាន​ចំនួន​១.៦៦០​នាក់ ប៊ុល​ហ្គា​រី​១.៣៩០​នាក់ និង​អង់គ្លេស​ចំនួន​១.៣៥០​នាក់ ខណៈ​ពេល​៥​ប្រទេស​ដែល​ទទួលផល​ប៉ះពាល់​ជាតិពុល​របស់​ខ្លួន និង​ពី​ប្រទេស​ជិតខាង​ច្រើន​បំផុត​រួម​មាន​អា​ល្លឺ​ម៉​ង់ ចំនួន​៣.៦៣០​នាក់ អ៊ី​តា​លី​១.៦១០​នាក់ បារាំង​១.៣៨០​នាក់ ក្រិ​ក​១.០៥០​នាក់ និង​ហុង​គ្រី​៧០០​នាក់ ។

តាម​ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​ជា​មូលហេតុ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ព្រោះតែ​សីតុណ្ហ​ភាព​ពិភពលោក​ឡើង​ខ្ពស់​តម្រូវ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់ ។ ចំណែក​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​បង្ហាញ​ថា ស្ថានភាព​អាកាសធាតុ​ពី​ធ្យូងថ្ម​ជា​មូលហេតុ​នៃ​ការ​ស្លាប់​មុន​អាយុ ដូច​ជា​សហរដ្ឋអាមេរិក​មាន​ជាង​១៣.០០០​នាក់ ខណៈ​ពេល​ឥណ្ឌា​មាន​អ្នក​ស្លាប់​មុន​អាយុ​ដល់​ទៅ​១១៥.០០០​នាក់ និង​ជំងឺហឺត​មាន​ប្រហែល​២០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ៕