ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ឡេ​ស្កុប​យក្ស​របស់​ចិន​នឹងស្វែងរក​ពិភព​ខាងក្រៅ​នៅ​ខែកញ្ញា

7 ឆ្នាំ មុន

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ចិន​បាន​ដាក់​បន្ទះ​កញ្ចក់​ចុង​ក្រោយ​គេ​លើ​ស្ថានីយ​តេ​ឡេ​ស្កុប​ធំ​ជាងគេ​របស់​ពិភពលោក FAST បន្ទាប់​ពី​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០១១ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ចិន​បាន​ដាក់​បន្ទះ​កញ្ចក់​ចុង​ក្រោយ​គេ​លើ​ស្ថានីយ​តេ​ឡេ​ស្កុប​ធំ​ជាងគេ​របស់​ពិភពលោក FAST បន្ទាប់​ពី​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០១១ ។ ស្ថានីយ​តេ​ឡេ​ស្កុប​យក្ស​នេះ​ចំណាយ​ប្រាក់​ប្រមាណ​១៨០​លាន​ដុល្លារ មាន​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់​៣០​ដង​នឹង​ដំណើរការ​រុករក​ពិភព​ក្រៅ​នៅ​ខែកញ្ញា​២០១៦ ។

តេ​ឡេ​ស្កុប​រាង​ស្វ៊ែរ អង្កត់ផ្ចិត​៥០០​ម៉ែត្រ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ជនបទ​នៃ​ខេត្ត​ហ្គី​ហ៊្សូ នេះ បាន​សង់​ឡើង​ក្នុង​ជ្រលង​ភ្នំ​ដាច់​ស្រយាល​មួយ ។ កញ្ចក់​ប៉ា​រ៉ា​បូល​រាប់រយ​សន្លឹក​ត្រូវ​តម្រៀប​គ្នា​រាង​មូល និង​អង់​តែ​ន​ចាប់​សញ្ញា​ស្ថិត​នៅ​ក្បែរ​នោះ​ដើម្បី​ទទួល​ព័ត៌មាន​ផ្សេង​ៗ ។

លោក Zheng Xiaonian អនុប្រធាន​នៃ​ការ​អង្កេត​តារាសាស្ត្រ​ជាតិ ស្ថិត​ក្រោម​រាជ្យ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន ដែល​ជា​អ្នក​បង្កើត​តេ​ឡេ​ស្កុប​និយាយ​ថា គម្រោង​តេ​ឡេ​ស្កុប​យក្ស​នេះ​មាន​សក្តានុពល​ស្រាវជ្រាវ​ពី​វត្ថុ​ប្លែក​ៗ​ជា​ច្រើន ដើម្បី​យល់​ដឹង​ពី​ប្រភព​ដើម​នៃ​ចក្កវាឡ និង​ជំរុញ​ឱ្យ​មានការ​រុករក​ជីវិត​ភព​ក្រៅ​ផង​ដែរ ៕