ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦នេះ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦នេះ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ។

តាម​គម្រោង​មាន​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន​ដែល​គណៈរដ្ឋមន្ត្រី​នឹង​លើកយក​មក​ពិភាក្សា​និង​អនុម័ត​នៅ​ព្រឹក​នេះ​ រួម​មាន​ ៖

១- សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​។

២- សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០១៧-២០១៩​។

៣- បញ្ហា​ផ្សេង​ៗ ៖ សំណើរ​សុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថា​ប​ន័​នីតិប្បញ្ញត្តិ​៖

-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣​។

-​ពិធីសារ​ដើម្បី​អនុវត្តន៍​កញ្ចប់​ទី​៦​នៃ​ការ​ប្តេជ្ញា​ចិត្ត​បើកចំហ​សេវា​ហិរញ្ញវត្ថុ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្រប​ខ​ណ្ឌ័​អាស៊ាន​ស្តី​ពី​សេវា​។

-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អនុវត្តន៍​បញ្ជរ​តែ​មួយ​អាស៊ាន​។

-​ពី​ធី​សារ​ស្តី​ពី​ក្រប​ខណ្ឌ​ច្បាប់​សម្រាប​អនុវត្ត​បញ្ជរ​តែ​មួយ​អាស៊ាន​។

-​ពិធីសារ​ទី​៧​ស្តី​ពី​ប្រ​ព​ន្ធ័​ឆ្លងកាត់​គយ ៕