ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ហើយ​នៅ​សាង​បាបកម្ម​ទៀត

7 ឆ្នាំ មុន

ខេត្តព្រះវិហា ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​គូលែន​កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​តា​អាយុ​៧៤​ឆ្នាំ​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ

ខេត្តព្រះវិហា ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​គូលែន​កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​តា​អាយុ​៧៤​ឆ្នាំ​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ដោយ​ចោទប្រកាន់​ថា​បាន​ល្បួង​ក្មេង​ស្រី​យក​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​ចំណុច​ព្រៃ​ទន្លាប់ ស្ថិត​ក្នុងភូមិ​ស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហា​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប្រ​ហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សោម កិត អាយុ​៧៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន កំពុង​នាំ​ខ្លួន​ដោយ​កម្លាំង​នគរបាល​ស្រុក​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត តែ​មិន​ទាន់​ធ្វើការ​សាកសួរ​នៅឡើយ​ទេ រង់ចាំ​ព្រឹក​ថ្ងៃ​ទី​៨​កក្កដា ទើប​បន្ត​នីតិវិធី​និង​កសាង​សំណុំរឿង ៕