ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លើក​ទី​៥​​ ដែល​មន្ត្រី​រាជ​ការ ​និង​កម្លាំង​ប្រដាប់​វុ​ធ​ដាំ​ដើមឈើលើ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ​ភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ នេះ​ជា​លើក​ទី​៥​ហើយ ដែល​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​វុ​ធ​បាន​ដាំ​ដើមឈើលើ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ថ្ងៃ​២៣ ខែមករា ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ…

បន្ទាយ​មាន​ជ័យ ៖ នេះ​ជា​លើក​ទី​៥​ហើយ ដែល​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​វុ​ធ​បាន​ដាំ​ដើមឈើលើ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ថ្ងៃ​២៣ ខែមករា ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ។

ដឹកនាំ​ការ​ដាំ​កូន​ឈើ​ស្តា​ឡើង​វិញ ព្រៃ​លិច​ទឹក​តំបន់​បី ដែល​ត្រូវ​ជនខិលខូច​បាន​រុករាន​ទន្ទ្រាន​យក​យក​ធ្វើ​កម្ម​សិទ្ធ​អាស្រ័យ​ផល ត្រូវ​បាន​ដកហូត​មក​វិញ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ដែល​មានការ​ចូលរួម​ពី ឯកឧត្តម ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​នាក់ ។

ឯកឧត្តម អ៊ុ រាត្រី បាន​ប្រាប់​ថា ៖ នេះ​ជា​លើក​ទី​៥​ហើយ ដែល​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ខេត្តបន្ទាយមានជ័យ​បាន​ចូលរួម​ដាំ​កូន​ឈើ​ស្តា​ឡើង​វិញ ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មានស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គល​បូ​រី ដែល​មានកូន​ឈើ​ចម្រុះ​ចំនួន​១.៥០០​ដើម មាន​ឫស្សី​ផ្អែម ទាំង​ទឹក​គ្រាប់ត្នោត​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ បន្ទាយ​មាន​ជ័យ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​មាន​ផ្ទៃដី​១២.២៧៩​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ព្រះនេត្រព្រះ​មាន​ឃុំ​ប្រាសាទ ឃុំ​ភ្នំ​លៀប ស្រុក​មង្គល​បូ​រី ឃុំ​សំបួរ ដែល​ត្រូវ​បាន​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​មាន​ផ្ទៃដី​៥.៣៥០​ហិ​កតា​ដែល​កំពុង​ស្ថា​ឡើង​វិញ​និង​ដាំ​កូន​ឈើ​នេះ​ជា​លើក​៥​ហើយ មានកូន​ឈើ​ចម្រុះ​ជិត​២​ម៉ឺន​ដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ