ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមិញ! បង្រ្កាបក្នុង​​ផ្ទះ​​​​​ជួល

7 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​៖ ជនសង្ស័យ​​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​​២​នាក់ ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការ​​​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​​ចាប់ខ្លួន​បាន រួមទាំងដកហូត​​គ្រឿងញៀ.ន​ចំនួន​១៣​កញ្ចប់, ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង និង​វត្ថុ​តាង​​មួយ​ចំនួន​ទៀត​ ហើយ​បាន​នាំ​ទៅ​ធ្វើ​ការ​សាកសួរ​​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​ទៅតាម​ច្បាប់ ​។

រាជ​ធានី​​ភ្នំពេញ​៖ ជនសង្ស័យ​​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​​២​នាក់ ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការ​​​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​​ចាប់ខ្លួន​បាន រួមទាំងដកហូត​​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់, ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង និង​វត្ថុ​តាង​​មួយ​ចំនួន​ទៀត​ ហើយ​បាន​នាំ​ទៅ​ធ្វើ​ការ​សាកសួរ​​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​ទៅតាម​ច្បាប់ ​។

ការ​ចាប់ខ្លួន​​នេះ​​ធ្វើ​ឡើង កាលពី​នៅ​វេលា​ម៉ោង​១២​ និង​១៥​នាទី​​ថ្ងៃ​ទី​៧ ​កក្កដា ​២០១៦ ស្ថិត​​ចំណុច​ផ្ទះ​ជួលមុខ​រោងចក្រ​កាត់ដេរ «ប៊ឺ​រី» ​​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​ទាំង២នាក់ ​១​-ឈ្មោះ​ចក់ ចេ​ន ​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត​​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​២-​​​​​ឈ្មោះ​​មាន ប្រុស អាយុ​៣២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​សំព័រ​ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល កើតហេតុ​ខាងលើ​ជាមួយ​គ្នា​ ។