ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ញុំគ្មាន​លុយ​ច្រើន​ទេ ប៉ុន្តែ​​មាន​​ឆន្ទៈ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សន វិ​ជ្ជ​បុត្រ ​នៅ​តែ​ទទួល​បាន​កិច្ចការ​ផ្នែក​មនុស្សធម៌​ ដោយ​លោក​ត្រូវ​បាន​ខ្មែរ​អាណិកជន​នៅ​ក្រៅ​ស្រុក​ ជឿ​ទុកចិត្ត​ក្នុង​ការ​ពាំនាំ​យក​អំណោយ​នានា​ ដល់​ដៃ​ជន​ក្រីក្រ​ចាស់ជរា​យ៉ាង​ពិតប្រាកដ ​គ្មាន​ការ​ក្លែងបន្លំ ​។ ​យ៉ាងណា​ លោក​ទើបតែ​សម្រេច​បាន​ផែន​ការ​ចុះ​ចែក​អំណោយ​ កាលពី​ពេល​ថ្មី​ៗ​នេះ​ នៅ​លើ​ទឹកដី​ខេត្តព្រៃវែង​ ។

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សន វិ​ជ្ជ​បុត្រ ​នៅ​តែ​ទទួល​បាន​កិច្ចការ​ផ្នែក​មនុស្សធម៌​ ដោយ​លោក​ត្រូវ​បាន​ខ្មែរ​អាណិកជន​នៅ​ក្រៅ​ស្រុក​ ជឿ​ទុកចិត្ត​ក្នុង​ការ​ពាំនាំ​យក​អំណោយ​នានា​ ដល់​ដៃ​ជន​ក្រីក្រ​ចាស់ជរា​យ៉ាង​ពិតប្រាកដ ​គ្មាន​ការ​ក្លែងបន្លំ ​។ ​យ៉ាងណា​ លោក​ទើបតែ​សម្រេច​បាន​ផែន​ការ​ចុះ​ចែក​អំណោយ​ កាលពី​ពេល​ថ្មី​ៗ​នេះ​ នៅ​លើ​ទឹកដី​ខេត្តព្រៃវែង​ ។

ផ្ទះ​មួយ​ខ្នង​ដែល​មាន​តម្លៃ​ជិត​១​ពាន់​ដុល្លារ ​ត្រូវ​បាន​​តារាចម្រៀង​សន វិ​ជ្ជ​បុត្រ ​សង់​ជូន​គ្រួសារ​ក្រីក្រ​មួយ ​ស្ថិត​ក្នុងភូមិ​កំពង់​ស្លែង ​ឃុំ ធា​យ ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​ ។​ វិ​ជ្ជ​បុត្រ​ បញ្ជាក់​ថា​ ក្រុម​គ្រួសារ​ខាងលើ​​ ជា​ក្រុម​គ្រួសារ​មួយ​​ដែល​ក្រីក្រ ​និង​វេទនា​ជាងគេ​ ក្នុងភូមិ​ព្រោះ​ប្តី​-ប្រ​ព​ន្ធ​ទាំង​២​ សុ​ទ្ធ​​តែ​មាន​វ័យ​ជាង​៨០​ឆ្នាំ​ ហើយ​ពិការ​ ។​ លោកតា បាន​​ធ្លាក់ខ្លួន​ពិការ​បាក់​ឆ្អឹងខ្នង​ ដោយសារ​គ្រោះថ្នាក់​ចរា​ចរណ៍​ជាង​១០​ឆ្នាំ​មក​ហើយដោ យ​ពឹង​ថា ​លោកយាយ​ជា​ប្រ​ព​ន្ធ​​​ក្នុង​អាជីព​បេះ​ស្លឹក​ថ្នឹង​លក់ ​និង​គ្មាន​ផ្ទះ​ត្រឹមត្រូវ​ជ្រក​​ឡើយ​ ។

លោក​បន្ត​ថា​ ដោយ​មើលឃើញ​ពី​ភាព​លំបាក​បែប​នេះ​ ក៏​បាន​អំពាវនាវ​ពី​សំណាក់​សប្បុរ​ជន​ទាំងអស់ឱ្យ​​ជួយ​ ក្រោយមក​ក៏​មាន​សមា​គម​ខ្មែរ​-អូស្ត្រាលី​ ជួយ​ដែល​​ផ្ញើ​ប្រាក់​ឱ្យ​​លោក​ជា​អ្នក​ចាត់ចែង ​។ ​លោក​នៅ​តែ​បន្ត​ថា​ សមាគម​ខ្មែរ​អូស្ត្រាលី ​ដែល​មាន​លោក​ជា ​យូ​ហ៊ាន ​ជា​ប្រធាន​ មិន​ត្រឹមតែ​ជួយ​សង់ផ្ទះ​ឱ្យ​​​យាយ-​តា​ខាងលើ​ទេ ​ថែម​ទាំង​ជួយ​ជីក​អណ្តូងទឹក​នៅ​សាលាឆទាន​មួយទៀត​ថែម​​ទៀត​ ស្ថិត​ក្នុងភូមិ​មេ​សាង ឃុំ​រំដេង ស្រុក​មេ​សាង​ខេត្តព្រៃវែង ​។

តាម​កា​រល​កើ​ឡើង​របស់​លោក​វិ​ជ្ជ​បុត្រ​ ការ​ជួយ​សង់ផ្ទះ​ឱ្យ​ជន​ក្រី​ក្រ ក៏​​ដូច​ជា​ជីក​អណ្តូង​ខាងលើ​ មិនមែន​ជា​ការ​ជួយ​ជា​លើក​ទី​១​របស់​លោក​ឡើយ​ ។ ​លោក​ធ្លាប់​ដើរ​សង់ផ្ទះ​ជីក​អណ្តូង​ ក៏​ដូច​ជា​ជួសជុល​សាលារៀន​មួយ​ខ្នង​នៅ​ខេត្តក្រចេះ​ អស់ប្រាក​រាប់​ពាន់​ដុល្លារ​ ដោយ​ថ្មី​ៗ​នេះ​ លោក​ទើបតែ​ជីក​អណ្តូង​ឲ្យ​គ្រួសារ​ក្រីក្រ​មួយ​នៅ​ខេត្តតាកែវ​ ។​ លោក​និយាយ​ថា​ លោក​មិន​មាន​លុយ​ច្រើន​ទេ ​ប៉ុន្តែ​មាន​ឆន្ទៈ​ជួយ​ជន​ក្រីក្រ ។ ​ទោះ​តិច​ឬ​ច្រើន ​សំខាន់ឱ្យ​​តែ​ជន​ក្រីក្រ​ពិតប្រាកដ​ ហើយ​ចង់​ឱ្យ​​លោក​ជួយ​ គឺ​ខ្នះខ្នែង​ជូន​ដោយ​សន្យា​ជួយ​រក​សប្បុរ​ជនតា​មល​ទ្ធភាព​ជាក់ស្តែង​ ​។

លោក​សន វិ​ជ្ជ​បុត្រ​ នៅ​តែ​តាំងចិត្ត​ថា​ ទោះ​ថ្ងៃក្រោយ​​​លោក​រៀប​ការ​មាន​អនាគត​ ក៏​នៅ​តែ​ជួយ​តាម​ល​ទ្ធ​ភាព ​ចំពោះ​អ្នក​ដែល​ខ្វះ​ខាត​ ​ព្រោះ​លោក​ចង់​សាង​អំពើ​ល្អ​ ក្នុង​សង្គម​ទុក​ឱ្យ​កូនចៅ​មើល​ជាគំរូថា​ មនុស្ស​ស្លាប់​ទៅ​គ្មាន​សល់​អ្វី​ទេ ​មាន​តែ​អំពើ​ល្អ​នោះ​ទេ​ដែល​មិន​សាបសូន្យ ​កើតជា​មនុស្ស​ គឺ​ចេះ​ជួយ​គ្នា​ ។