ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចិន​ខកចិត្ត​រឿង​ជះ​លុយរាប់​លាន​ដុល្លារ​ដេក​ជាមួយ​តារា​ល្បី

7 ឆ្នាំ មុន

ក្រោយ​ពី​ចំណាយ​លុយ​ជិត​៣​លាន​ដុល្លារ​ប្រាថ្នា​ចង់​ដេក​ជាមួយ​តារា​ស្រី​លំដាប់​ជួរ​មុខ​របស់​ហូ​លី​វូ​ដ​ពីរ​នាក់ និង​តារា​ចិន​ម្នាក់​មិន​បាន​សម្រេច​មក អ្នកជំនួញ​ចិន​ម្នាក់​ភ្ញាក់​ដឹងខ្លួន​ថា «​ទឹក​លុយ​មិន​អាច​ទិញ

ក្រោយ​ពី​ចំណាយ​លុយ​ជិត​៣​លាន​ដុល្លារ​ប្រាថ្នា​ចង់​ដេក​ជាមួយ​តារា​ស្រី​លំដាប់​ជួរ​មុខ​របស់​ហូ​លី​វូ​ដ​ពីរ​នាក់ និង​តារា​ចិន​ម្នាក់​មិន​បាន​សម្រេច​មក អ្នកជំនួញ​ចិន​ម្នាក់​ភ្ញាក់​ដឹងខ្លួន​ថា «​ទឹក​លុយ​មិន​អាច​ទិញ អ្វី​ៗ​គ្រប់យ៉ាង​បាន​ទេ​» ។

អ្នកជំនួញ​ចិន​លោក Xu Xu បាន​ដាក់​ពាក្យ​ប្តឹង​ទីភ្នាក់ងារ​ទាក់ទង​នារី​អូស្ត្រាលី Sydney escort agency ដែល​សន្យា​នាំ​តារា​សម្តែង​អា​មេ​រិ​ក​នាង Megan Fox, តារា​ម៉ូ​ដែល​នាង Candice Swanpoel និង​តារា​ស្រី​ចិន​នាង Angelababy  ឱ្យ​ឡើង​គ្រែ​ជាមួយ​លោក ។

លោក Xu Xu អះអាង​ថា លុយ​ជិត​៣ លាន​ដុល្លារ​លោក​បាន​ឱ្យទៅ​ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​បញ្ចុះបញ្ចូល​តារា​ស្រី​ជួរ​មុខ​ទាំង​៣​រូប​នោះ​។ លោក​ព្រម​ចំណាយ​ទាំង​លើ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​របស់​ពួក​នាង​ជាមួយ​ទីភ្នាក់ងារ​អស់ហើយ ប៉ុន្តែ​ទីបំផុត​គ្មាន​ឃើញ​តារា​ស្រី​ណាមួយ​មក​តាម​ការ​សន្យា​របស់​ទីភ្នាក់ងារ​ទេ ។

មាន​ប្រភព​មួយ​លើក​ឡើង​ថា លោក  Xu Xu ចាញ់បោក​គេ​ហើយ គឺ​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​៕