ប្រទេសប៉េរូ ៖ រដ្ឋាភិបាលប៉េរូ បានប្រកាសនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា ការប្រកាសអាសន្នបរិស្ថានរយៈពេល៩០ថ្ងៃ សម្រាប់តំបន់ឆ្នេរសមុទ្រដែលរងការរាតត្បាតដោយប្រេងឆៅដល់ទៅ៦.០០០ធុង ដែលធ្លាយចូលក្នុងទឹក ចាប់តាំងពី១សប្ដាហ៍មកហើយ។
ដោយសារវិធានការនោះ អាជ្ញាធរគ្រោងឲ្យមានការគ្រប់គ្រង លើបណ្ដាតំបន់ដែលរងការប៉ះពាល់ ជាមួយការងារកៀរប្រមូលប្រេងនិងសម្អាត ដើម្បីកាត់បន្ថយបណ្ដាផលវិបាកនៃគ្រោះមហន្តរាយនោះ។
![Picture]()
ឆ្នេរសមុទ្រប៉េរូនាភាគខាងជើង ក្រុងលីម៉ា រងការរាតត្បាតនៃប្រេងរសាត់លើផ្ទៃសមុទ្រពេលប្រេងកាតឆៅ ធ្លាយចេញពីនាវាដឹកប្រេងមួយនៅរោងចក្រចម្រាញ់ប្រេងកាត LA PAMPILLA ជារបស់ក្រុមហ៊ុនអេស្ប៉ាញ REPSOL ក្នុងតំបន់ក្រុងលីម៉ា។ តាមរោងចក្រចម្រាញ់ប្រេងកាតនោះថា គ្រោះថ្នាក់នេះ កើតមានកាលពីថ្ងៃទី១៥ ខែមករា បណ្ដាលឲ្យមានការធ្លាយប្រេងចេញពីនាវាដឹកប្រេង ដែលរងការប៉ះទង្គិចដោយសារការផ្ទុះះភ្នំភ្លើងបាតសមុទ្រនៅប្រជុំកោះតុងហ្គា។ នាវាដឹកប្រេងនេះឈ្មោះ MARE DORICUM ដោតទង់ជាតិអ៊ីតាលីដឹកប្រេងឆៅ៩៦៥.០០០ធុង។
![Picture]()
សម្រាប់ក្រសួងបរិស្ថានប៉េរូថា ការប្រកាសអាសន្ននេះ មកពីប្រេងដែលរសាត់ ជាព្រឹត្តិការណ៍កើតមានភ្លាមៗ ដែលនាំឲ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធអេកូឡូហ្ស៊ីសមុទ្រ ហើយតំណាងឲ្យគ្រោះថ្នាក់ខ្ព្ស់មួយសម្រាប់សុខភាពសាធារណៈ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ