ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី #LIVEYOURMUSIC របស់​ស្រា​បៀរ HEINEKEN នឹង​ធ្វើ​ឡើង​នៅ​ក្លិប NOVA ចុង​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន កម្មវិធី​នេះ នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្លិប Nova ដើម្បី​បំពេញតម្រូវការ​របស់​មិត្ត​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ  Heineken បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន  កម្មវិធី​នេះ នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្លិប Nova ដើម្បី​បំពេញតម្រូវការ​របស់​មិត្ត​អ្នកគាំទ្រ​ស្រា​បៀរ Heineken ដែល​កំពុង​មានការ​កើនឡើង​។

កម្មវិធី​ពិសេស​លើក​នេះ គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្លិប Nova នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍ ទី​៩ កក្កដា ខាង​មុខ​នេះ  ចាប់ពី​ម៉ោង​២១​យប់​តទៅ   ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៩ លើ​វិ​ថី ២១៤​។

កម្មវិធី​តន្ត្រី​ផ្ទាល់ និង​កម្សាន្ត​សប្បាយ​ៗ ដែល​មានឈ្មោះ​ថា «Takeover» នៅ​ក្លិប Boss នឹង​មានការ​ចូលរួម​សម្តែង​ពី​ឌី​ជេ Random K.I.D. មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី  និង​កំពូល​តារាចម្រៀង​ហ៊ី​ប​ហប់​ខ្មែរ​លោក Bross La ព្រមទាំង​ក្រុម​រាំក្បាច់​ប្លែក​អស្ចារ្យ ដើម្បី​បង្ក​បរិយាកាស​នា​ពេល​រាត្រី​សែនសប្បាយ​រីករាយ​ជា​ហូរហែ​ពេញ​មួយ​រាត្រី រួម​ទាំង​មានការ​លេងល្បែង​កម្សាន្ត ដើម្បី​ឈ្នះ​រង្វាន់ Heineken ដ៏​ប្រណីត​ស្រស់​ស្អាត​។

កម្មវិធី​តន្ត្រី​ផ្ទាល់ Live Your Music របស់​ស្រា​បៀរ Heineken គឺជា​សេរី​នៃ​កម្មវិធី​ជា​ច្រើន​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​សៀម ចាប់ពី​ខែឧសភា ដល់​ខែកក្កដា  នៅ​តាម​បណ្តា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​-​ក្រុង​ទាំងនេះ  ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់ ស្រា​បៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឲ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។