អំណាច​ចោលម្សៀត !​?


សំណុំរឿង​លោក កឹ​ម សុខា បាន​ចេញពី​សាលាដំបូង​…​ឆ្ពោះទៅ​សាលាឧទ្ធរណ៍​ដោយសារ​តែ​យល់​ថា សាលាដំបូង​កាត់​មិន​យុត្តិធម៌​…​។
ពេល​នេះ​សាលាឧទ្ធរណ៍​បាន​កាត់ក្តី​រួច​ហើយ​…​បញ្ជូន​សំណុំរឿង​ដដែល​បង្វិល​មក​សាលាដំបូង​វិញ ។

បញ្ជាក់​ថា សាលាដំបូង​កាត់ក្តីត្រឹមត្រូវ​តាម​ច្បាប់​…​ទោះបី​អ្នក​ច្បាប់​ខ្លះ​ថា មិន​ត្រឹមត្រូវ​…​ក៏​អ្នក​ច្បាប់​ដែល​មាន​អំណាច​ថា​ត្រឹមត្រូវ​ដែរ​…​នីតិវិធី​បាន​២​ថ្នាក់​រួច​មក​ហើយ សម្រេច​ដូច​គ្នា​…​នៅ​សល់​មួយ​ថ្នាក់​ទៀត គឺ​តុលាការ​កំពូល​…​។

បើ​សាម៉ី​ខ្លួន​កើតទុក្ខ​មិន​សុខចិត្ត​…​ឬ​មិន​ឯកភាព​ទេ​នោះ​នឹង​ត្រូវ​ទាញ​ឱ្យ​យឺត​ថែម​ទៀត​…​យឺត​វែង​ដូច​កៅស៊ូ​…​ព្រោះ​នីតិវិធី​ក៏​ជា​កៅស៊ូ​ដែរ​…​អាច​ទាញ​ឱ្យ​យឺត​បាន​…​ឬ​មិន​ទាញ​ឱ្យ​យឺត​ក៏​បាន​…​ស្រេច​តែ​ចិត្ត ។

ប៉ុន្តែ​ទំនង​…​ទាញ​ឱ្យ​យឺត​ថែម​មួយ​ឈុត​ទៀត​ហើយ​…​ទៅ​តុលាការ​កំពូល​ឱ្យ​ណា​ណី​ម្តង​…​ចាំ​មើល​ច្បាប់​នៅ​កំពូល​…​វា​ដូច​ច្បាប់​នៅ​ឧទ្ធរណ៍ នៅ​សាលាដំបូង​ដែរ​ឬ​អត់ ?

ទស្សនៈ​នានា​គិត​ថា​…​សំណុំរឿង​ធំ​…​សំណុំរឿង​ជាន់ខ្ពស់​បែប​នេះ​…​អ្នក​ច្បាប់​មិន​កាត់ក្តី​ផ្តេសផ្តាស​ឡើយ​…​អ្នកចេះ​ច្បាប់​មាននៅ​ទូ​ទាំង​ប្រទេស​…​មិន​កាត់​ផុយ​ដូច​បក​ចេក​ទេ​…​បើ​ទៅ​ដល់​ថ្នាក់​កំពូល​មែន ហើយ​ឧបមា​ថា​…​ថ្នាក់​កំពូល​ឯកភាព​តាម​ការ​កាត់ក្តី​របស់​២​ថ្នាក់​ក្រោម​មែន​…​នោះ​លោក​កឹ​ម សុខា ដែល​គួរ​ឱ្យ​អាណិត​បំផុត​…​អាណិត​ជាងគេ​នោះ វីវរ​ទទឹកស្លាប​មែនទែន​ហើយ​…​។

ដល់​ពេលវេលា​ចុង​ក្រោយ​នៃ​នីតិ​តុលាការ​បាន​បញ្ចប់​…​តើ​នឹង​មាន​អ្វី​កើតឡើង ?

អំណាចតុលាការ​…​មាន​នីតិវិធី​ចុង​ក្រោយ​មួយ​…​មុខជា​រុញ​ឱ្យអំណាច​នីតិប្រតិបត្តិ​ចាត់ការ​យ៉ាង​ពិតប្រាកដ​…​ដល់​ពេល​នោះ​អាណិត​ផង​…​អាសូរ​ផង ហើយ​ជ័យ​ជំនះ​និង​ជោគជ័យ​…​អាច​បាន​ទៅ​លើ​ស្រី​មុំ​ដែល​ជា​ដៃគូ​ស្នេហ៍​ផ្អែម​ត្រជាក់​…​ជា​ស្នេហ៍​មាន​ឋា​ម​ពល​…​លាយថ្នាំ​ពុល​នេះ​ហើយ​មើលទៅ​…​។

ប៉ុន្តែ​មាន​មតិ​ខ្លះ​គិត​ថា​…​មិន​អស់សង្ឃឹម​ទេ ។ ចុង​ក្រោយ​បំផុត​…​នៅ​មាន​អំណាចនីតិប្រតិបត្តិ​មួយទៀត​…​ដែល​មាន​តេ​ជោ​សែន ជា​មេ​កាន់​អំណាច​កំពូល​ចាំ​ជួយ​…​បើ​និយាយ​ត្រូវ​…​និយាយ​របៀប​ផ្អែមបន្លែ​ដាក់​…​ប្រាកដជា​របូតរលូត​ចេញពី​រូង​មិន​ខាន ។

កុំ​ច្រឡំ​ទៅ​យក​អំណាច​…​មហាអំណាច​ស្បែក​ស​…​ស្បែក​ក្រហម​ស្អី​គេ​នោះ​មក​គំរាម​…​មក​ផ្តល់​ជំនួយ​ដាក់​លក្ខខណ្ឌ ប្រាកដជា​យោងអាត្មា​លែង​បាន​ហើយ​…​អំណាច​មក​ពី​ក្រៅប្រទេស​…​ជា​អំណាច​ចោលម្សៀត ដូច​ត្រី​កំភ្លាញ ! អំណាច​ឱ្យ​រួចខ្លួន​មាន​តែ​មួយ​ទេ​នៅ​ទឹក​ចុង​ក្រោយ​…​តើ​ថោក​អី​នឹង​ដៃ​…​ថ្លៃ​អី​នឹង​មាត់​នោះ​…​ហេ ! ហេ !
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ