ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញបង្គា​មាន​ចាក់​បញ្ចូល​សារធាតុចាហួយ ប្រមាណ​១​តោន​ជាង ​តាម​មាត់ច្រក​ព្រំដែន​មក​ខេត្តកំពត

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ខេត្តកំពត​បាន​បន្ត​រក​ឃើញ និង​រឹបអូស​បង្គា​មាន​ចាក់​បញ្ចូល​សារធាតុ CMC…

ខេត្តកំពត ៖ នា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ខេត្តកំពត​បាន​បន្ត​រក​ឃើញ និង​រឹបអូស​បង្គា​មាន​ចាក់​បញ្ចូល​សារធាតុ CMC (​ចាហួយ​) ប្រមាណ​១​តោន​ជាង តាម​មាត់ច្រក​ព្រំដែន ចូល​មក​ខេត្តកំពត ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​ផ្សាយ ។

ប្រតិបត្តិ​ការណ៍​នេះ មន្ត្រី ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត​បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ស្រាវជ្រាវ និង​ស្ទាក់​ចាប់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ដែល​ចូល​មក​តាម​ច្រកព្រំដែន មក​កាន់​ខេត្តកំពត​។

គោលបំណង គឺ​ដើម្បី​ទប់ស្កាត់​ទំនិញ​ដែល​មិន​មាន​អនុលោម​ភាព​ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិចិន និង​វៀតណាម​ខាង​មុខ ។

ជា​លទ្ធផល គឺ​មន្ត្រី​ជំនាញ​បាន​ស្ទាក់ និង​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ដោយ​រក​ឃើញ​បង្គា​ចំនួន​១​តោន និង​៤៨៤​គីឡូក្រាម​ដែល​មាន​សារធាតុ CMC (​ចា​ហ៊ួ​យ​) គីមី​ហាមឃាត់ ។

មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដកហូត​មក​កម្ទេច​ចោល​ភ្លាម​ៗ និង​ម្ចាស់​ទំនិញ​ត្រូវ​រង​ពិន័យ​ពី​មន្ត្រី​ជំនាញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ