ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់ រួច​បណ្តេញ​ចេញពី​កម្ពុជា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នាយកដ្ឋាន ស៊ើបអង្កេត​នីតិវិធី

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នាយកដ្ឋាន ស៊ើបអង្កេត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ជនបរទេស​នៅ​តាម​ការដ្ឋាន​សំណង់ ក្លឹ​ប វាយ​កូន​ហ្គោ​ល ប៊ូ​យ៉ុ​ង​ខោ​ន​ទ្រី​ក្លឹ​ប ខណៈ​ពួក​គេ​កំពុងធ្វើការ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​នោះ ឃាត់ខ្លួន​បាន​ជនបរទេស​ប្រុស​ស្រី​ចំនួន​៧​នាក់ រួច​នាំ​យក​មក​ការិយាល័យ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​។

ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​-​ខេត្តសៀមរាប ដោយ​មានការ​សម្របសម្រួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ជនបរទេស​នេះ កម្លាំង​នគរបាល​ចម្រុះ​បាន​រក​ឃើញ ជនបរទេស​ប្រុស​ស្រី​ចំនួន​០៧​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​០២​នាក់ ស្រី​០១​នាក់ គ្មាន​ឯកសារ​ជាប់​ខ្លួន ជនជាតិ​កូរ៉េ​០៣​នាក់​ប្រុស គ្មាន​ឯកសារ​ជាប់​ខ្លួន​០១​នាក់ និង​០២​នាក់​ទៀត​មាន​ឯកសារ​ត្រឹមត្រូវ ប៉ុន្តែ​ប្រើប្រាស់​ទិដ្ឋាការ​ដោយ ពុំ​មាន​ប័ណ្ណ​ការងារ  ចំណែក​ជនជាតិ​វៀតណាម ប្រុស​០២​នាក់ គ្មាន​ឯកសារ​ជាប់​ខ្លួន ។ បច្ចុប្បន្ន ជនបរទេស​ប្រុស​ស្រី​ទាំង​០៧​នាក់ ខាងលើ​នេះ​ត្រូវ​បាន កម្លាំង​ជំនាញ​រៀប​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕