ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ​រុ​ស្សុី​នឹង​ប​ញ្ជូន​នារី​អវកាសយានិក​សល់​ម្នាក់​គត់​របស់​ខ្លួន​ទៅ​អវកាស

2 ឆ្នាំ មុន

ទីភ្នាក់ងារ​អវកាស​រុ​ស្សុី ROSCOSMOS ប្រកាស​នា​ថ្ងៃ​ទី​២០​ ខែមក​រា ឆ្នាំ២០២២​ថា រុ​ស្សុី​នឹង​ប​ញ្ចូ​ន​នា​ខែសីហា​ ឬខែ​កញ្ញា ​នារី​អវកាសយានិក នៅ​មាន​តែ​ម្នាក់​គត់​របស់​ខ្លួន គឺលោកស្ រី​អាន​ណា ​គី​គី​ណា​ ទៅ​កាន់​

ប្រទេស​រុ​ស្សុី ៖ ទីភ្នាក់ងារ​អវកាស​រុ​ស្សុី ROSCOSMOS ប្រកាស​នា​ថ្ងៃ​ទី​២០​ ខែមក​រា ឆ្នាំ២០២២​ថា រុ​ស្សុី​នឹង​ប​ញ្ចូ​ន​នា​ខែសីហា​ ឬខែ​កញ្ញា ​នារី​អវកាសយានិក នៅ​មាន​តែ​ម្នាក់​គត់​របស់​ខ្លួន គឺលោកស្ រី​អាន​ណា ​គី​គី​ណា​ ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS​។

លោកស្រី​ អាន​ណា​ គី​គី​ណា ជា​វិស្វករ​ម្នាក់​ មាន​អាយុ​៣៧​ឆ្នាំ​ នឹង​ក្លាយជា​នារី​អវកាសយានិក​ទី​៥​ របស់​រុ​ស្សុី ដែល​នឹង​ត្រូវ​ទៅ​កាន់​ទី​អវកាស ខណៈ​សហរដ្ឋអាមេរិក​ និង​ពួក​អឹ​រ៉ុ​ប បាន​បញ្ជូន​នារី​​ជា​ច្រើន​សិប​នាក់​ទៅ​កាន់​ស្ថានីយ​ ISS​។ កាលពី​ឆ្នាំទៅ​មិ​ញ​ROSCOSMOS ​ធ្លាប់​បាន​​ប្រកាស​ថា លោកស្រី​ អាន​ណា ​គី​គី​ណា នឹង​ឡើង​ទៅ​កាន់​ទី​អវកាស តាម​យានអវកាស​ CREW DRAGON របស់​ក្រុមហ៊ុន​អា​មេ​រិ​ក ​SPACEX ជា​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ ELON MUSK ប្រសិនបើ​ភាព​ជា​ដៃគូ​រវាង​រុ​ស្សុី​ និង​អង្គការ​ NASA ត្រូវ​បាន​ចុះហត្ថលេខា​។

កាលពី​ថ្ងៃ​ទី​២០ ខែ​​មក​រា ​ទីភ្នាក់ងារ​អវកាស​រុ​ស្សុី​ បញ្ជាក់​ថា ​ប្រសិនបើ​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះហត្ថលេខា នោះ​លោកស្រី​ អាន​ណា ​គី​គី​ណា​ នឹង​ទៅ​កាន់​ទី​អវកាស ក្នុង​ខែសីហា​ ចំណែក​នារី​អវកាសយានិក​អា​មេ​រិ​ក​លោកស្រី FRANCISCO RUBIO នឺ​ង​មក​ជិះ​យានអវកាស​រុ​ស្សុី​ SOYOUZ ដែល​នឹង​បា.ញ់​បង្ហោះ​ក្នុង​ខែកញ្ញា​។ ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ មិន​ត្រូវ​បាន​ចុះហត្ថលេខា​វិញ​នោះ ​លោកស្រី ​អាន​ណា ​គី​គី​ណា នឹង​ទៅ​កាន់​ទី​អវកាស​ក្នុង​ខែកញ្ញា ​តាម​យានអវកាស​រុ​ស្សុី​។

នារី​អវកាសយានិក​រុ​ស្សុី​មុន​នេះ ដែល​បញ្ជូន​ទៅ​កាន់​ទី​អវកាស​គឹ​លោកស្រី​ ELENA SEROVA ដែល​ស្ថិត​នៅ​ប្រចាំការ​ក្នុង​ស្ថានីយ​ ISS​ដល់​ទៅ​១៦៧​ថ្ងៃ ពី​ខែកញ្ញា​ ឆ្នាំ​២០១៤​ រហូត​ដល់​ខែមីនា​ ឆ្នាំ​២០១៥​។ អតីត​សហភាព​សូ​វៀតបាន​ប​ញ្ចូ​ន​នារី​អវកាសយានិក​ដំបូង​គេ​នៃ​ពិភពលោក​ទៅ​កាន់​ទី​អវកាស​ជា​ប្រវត្តិសាស្ត្រ លោកស្រី​ VALENTINA TERECHKOVA កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ​ឆ្នាំ​១៩៦៣៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ