ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កាន់តែ​ងាយស្រួល​ជាមួយ​វី​ង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង បាន​ចុះហត្ថលេខា​ជា​ដៃគូ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ផ្ដល់​ជូន​នូវ​សេវាកម្ម​កាន់តែ​រហ័ស កាន់តែ​មាន​សុវត្ថិភាព និង​កាន់តែ​ងាយស្រួល សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង បាន​ចុះហត្ថលេខា​ជា​ដៃគូ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ផ្ដល់​ជូន​នូវ​សេវាកម្ម​កាន់តែ​រហ័ស កាន់តែ​មាន​សុវត្ថិភាព និង​កាន់តែ​ងាយស្រួល សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​របស់​ខ្លួន ។ កម្មវិធី​នេះ​ធ្វើ​ឡើង នៅ​ក្រសួងពាណិជ្ជកម្ម​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ប៉ាន សូវ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ពី​ខាង​ធនាគារ​ឯកទេស​វី​ង ក៏​ដូច​ជា​ភ្ញៀវ​កិត្តិយស​ផ្សេង​ៗ​ទៀត ។

កិច្ចសហការ​នេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​ជំរុញ​នូវ​ការ​ប្រើប្រាស់​សេវាកម្ម​ដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់ ជា​ពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម ។ កិច្ចព្រមព្រៀង​នេះ គឺ​អនុញ្ញាត​ឱ្យ​អាជីវករ​ទាំងអស់ អាច​ចុះ​ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន និង​បង់ថ្លៃ​សេវាកម្ម​តាម​អុ​ី​ន​ធើ​រ​ណេ​ត ។

យោង​តាម​អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប បានឱ្យ​ដឹង​ថា លោក​មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​ជា​ដៃគូ​រវាង​ធនាគារ​ឯកទេសវី​ង និង​ក្រសួងពាណិជ្ជកម្ម ដែល​នេះ ក៏​ជា​សមិទ្ធផល​ដ៏​ធំ​មួយទៀត​របស់​វី​ង​ក្នុង​ការ​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​នាំ​មក​នូវ​ដំណោះស្រាយ​អាជីវកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​សម្រាប់​ប្រជាជន​កម្ពុជា ។

គួរ​បញ្ជាក់​ថា ធនាគារ​ឯកទេស​វី​ង (​កម្ពុជា​) លីមីត​ធី​ត គឺជា​អ្នក​ផ្ដល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា សម្រាប់​ការ​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​ដៃ ដូច​ជា​ផ្ញើ​ប្រាក់ ទូទាត់​វិក្កយបត្រ ទិញ​កាត​ទូរស័ព្ទ សេវា​បើកប្រាក់​បៀ​វត្ត ការ​ទូទាត់​លើ​អុ​ី​ន​ធើ​រ​ណេ​ត និង​វី​ង​គិតលុយ ។

ម្ចាស់​អាជីវកម្ម​ទាំងអស់​អាច​បើក​គណនីវី​ង​នៅ​តាម​ភ្នាក់ងារ​វី​ង​ណាមួយ​ក៏​បាន​នៅ​ទូ​ទាំង​ប្រទេស និង​ប្រើប្រាស់​សេវាកម្ម​សម្រាប់​អាជីវកម្ម​របស់​ខ្លួន ដូច​ជា​ផ្ទេរ​ប្រាក់ បញ្ចូល​លុយ ទូរស័ព្ទ បង់​វិក្កយបត្រ និង​បង់ថ្លៃ​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ន៍​ជាដើម ។ ដើម្បី​អាច​ដំណើរការ​សេវាកម្ម​នេះ លោក​អ្នក​គ្រាន់តែ​ចុច *989# លើ​ទូរស័ព្ទ​ដៃ ឬ​ក៏​ទាញ​យក​កម្មវិធីវី​ង Mobile App “Wing Money” តាម​រយៈ Google App ឬ​ក៏​តាម play store ដោយ​ឥត​គិតថ្លៃ​។