ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ប្រកាស​ស្វែងរក​ភ្នាក់ងារ​លក់​ជា​ច្រើន​នាក់​នៅ​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​បានឱ្យ​ដឹង​ថា ខណៈ​ពេល​កំណើន​នៃ​ការ​លក់​ឆ្នោត​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ កាន់តែ​ច្រើន​ឡើង ហើយ​ដើម្បី​សម្រួល​ដល់​អ្នកទិញ​ឆ្នោត​ផ្សង

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​បានឱ្យ​ដឹង​ថា ខណៈ​ពេល​កំណើន​នៃ​ការ​លក់​ឆ្នោត​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ កាន់តែ​ច្រើន​ឡើង ហើយ​ដើម្បី​សម្រួល​ដល់​អ្នកទិញ​ឆ្នោត​ផ្សងសំណាង​ទឹកប្រាក់​ដ៏​ច្រើន ក្រុមហ៊ុន​បាន​ប្រកាស​ស្វែងរក​ភ្នាក់ងារ​លក់​ឆ្នោត​ខ្មែរ​ជា​ច្រើន​កន្លែង​ទៀត ដោយ​មិន​កំណត់​ចំនួន និង​មិន​តម្រូវ​ឱ្យ​មានការ​តម្កល់​ប្រាក់​នៅ​ក្រុមហ៊ុន​ឡើយ ។

នៅ​ក្នុង​ឱកាស​ចែក​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ឈ្នះ​៣០​លាន​រៀល​ពី​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ កាលពី​ថ្ងៃ​ទី​៤ កក្កដា ២០១៦ នៅ​ការិយាល័យ​កណ្ដាល លោក ពេជ្រ ចិ​ត្ត្រា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ បានឱ្យ​ដឹង​ថា ដោយសារ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ និង​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​អ្នកលេង​ឆ្នោត​ក្នុង​ការ​ទិញ​ឆ្នោត​ខ្មែរ និង​មក​បើក​រង្វាន់​ដែល​ត្រូវ​ពី​ការ​លេងឆ្នោត​ខ្មែរ ។ លោក​បន្ត​ថា ថ្វី​ត្បិត​តែ​អាយុកាល​នៃ​ឆ្នោត​ខ្មែរ​ទើបតែ​មាន​រយៈពេល​៧​ខែ ប៉ុន្តែ​សន្ទុះ​នៃ​អ្នកលេង​ឆ្នោត​ខ្មែរ និង​អ្នក​ត្រូវ​រង្វាន់​ក៏​ច្រើន​ពី​មួយ​ខែ​ទៅ​មួយ​ខែ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ត្រូវ​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​ការ​លក់​ឆ្នោត​ឱ្យ​បាន​ទូលំទូលាយ ។ ចំពោះ​ភ្នាក់ងារ​ដែល​ក្រុមហ៊ុន​ប្រកាស​ស្វែងរក​នៅ​ពេល​នេះ មិន​កំណត់​ចំនួន​នោះ​ទេ ច្រើន​កាលណា​ល្អ​កាល​ហ្នឹង ។

លោក​បញ្ជាក់​ថា ឆ្នោត​ខ្មែរ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ក្នុង​ការ​លក់ និង​ផ្សព្វផ្សាយ​ឆ្នោត​នៅ​កម្ពុជា ។ ក្រុមហ៊ុន​ឆ្នោត​ខ្មែរ បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សប្បុរស​ធម៌​ជាមួយ​សហគមន៍ និង​អាជ្ញាធរ​ខេត្ត ។ ជាក់ស្ដែង ក្រុមហ៊ុន​បាន​ធ្វើ​ពិធី​មនុស្សធម៌​ជា​ច្រើន​ដូច​ជា ផ្ដល់​អំណោយ​អង្ករ​ចំនួន​៣​តោន​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ និង​រង​គ្រោះ​ដោយ​មហន្តរាយ នៅ​ខេត្តតាកែវ អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ​នៅ​ខេត្តព្រៃវែង និង​សកម្មភាព​ជា​ច្រើន​ទៀត​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​តាម​ខេត្ត​ផ្សេង​ៗ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​លេង​របស់​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​បាន​បើក​ឱ្យ​មានការ​ទិញ​ឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ទៀត​ផង ខណៈ​កំណើន​អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត និង​ស្មា​ត​ហ្វូ​ន​កាន់តែ​ច្រើន ៕