ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សង់​ខុន​ដូ The View បរិច្ចាគ​1​ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាងសង់​ខុន​ដូ The View ដែល​ជា​គម្រោង​ខុន​ដូ​កម្ពស់​៣២​ជាន់​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កេងកង​១ បាន​ចូលរួម​ចំណែក​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជូន​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាងសង់​ខុន​ដូ The View ដែល​ជា​គម្រោង​ខុន​ដូ​កម្ពស់​៣២​ជាន់​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កេងកង​១ បាន​ចូលរួម​ចំណែក​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជូន​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា ដើម្បី​ចូលរួម​ថ្លែងអំណរគុណ​ក៏​ដូច​ជា​ជួយ​ដល់​ក្រុម​គ្រួសារ​កុមារ​ដែល​ពុំ​មាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​កម្មវិធី​សប្បុរសធម៌​របស់​គម្រោង​ខុន​ដូ The View កាលពី​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល លោក Joe Su នាយក​ផ្នែក​លក់​និង​ទីផ្សារ​នៃ​គម្រោង​ខុន​ដូ The View បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​ថវិកា​មួយ​ចំណែក​របស់​ក្រុមហ៊ុន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នា​ពេល​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​ចង់​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក ជា​ពិសេស​គឺ​ក្រុម​គ្រួសារ​កុមារ​តូច​ៗ​ដែល​ជួប​ការ​លំបាក​តែ​ម្តង ។ ការ​បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លារ​របស់​គម្រោង The View នា​ពេល​នេះ គឺជា​សកម្មភាព​សប្បុរសធម៌​លើក​ទី​១ ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ឡើង​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​កម្ពុជា ។

លោក​បន្ត​ថា ក្រុមហ៊ុន​នឹង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ​ទៅ​ថ្ងៃ​មុខ​ទៀត ដើម្បី​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ជួប​ការ​លំបាក និង​ពុំ​មាន​លទ្ធភាព​ចំណាយ​លើ​ការ​ព្យាបាល​ជាដើម ។ បើ​និយាយ​ពី​សកម្មភាព​សប្បុរសធម៌​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​របស់​លោក​នៅ​តៃវ៉ាន់​តែងតែ​ចូលរួម​ចំណែក​បរិច្ចាគ​ថវិកា​ផ្ទាល់​របស់​ក្រុមហ៊ុន​ទៅ​កាន់​ស្ថាប័ន និង​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ ។ ហេតុនេះ​ទើប​ក្រុមហ៊ុន​លោក​នៅ​តែ​បន្តសកម្មភាព​សប្បុរសធម៌​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌ នៅ​ផ្សារ​ទំនើប​អីុ​អន​នោះ​ដែរ ក៏​មានការ​ចូលរួម​សម្ដែង​ពី​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា ផង​ដែរ ដើម្បី​ញ៉ាំង​កម្មវិធី​នៅ​ពេល​នោះ ឱ្យ​កាន់តែ​មាន​ភាព​អធិកអធម​ថែម​ទៀត ៕