ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​សូរ​សម្លេង​ផ្ទុះ​! ឪពុក​ស្ទុះ​ទៅ​មើលឃើញ​កូនប្រុស​ជា​និស្សិត​​​ស្ទើរ​ស្លុតចិត្ត

2 ឆ្នាំ មុន
  • សៀមរាប

បុរស​ជា​និស្សិត​ម្នាក់​កំពុង​តែ​ផឹកស៊ី​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​ជា​អង្គរក្ស (​មាន​ងារ​ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ​) សុខ​ៗ​ស្រាប់តែ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​និស្សិត​ម្នាក់​កំពុង​តែ​ផឹកស៊ី​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​ជា​អង្គរក្ស (​មាន​ងារ​ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ​) សុខ​ៗ​ស្រាប់តែ​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ ខណៈ​ពេល​ដែល​មិត្ត​ភ័ក្តិ​បាន​ទុក​កាំភ្លើងខ្លី នៅ​លើ​កៅអីអង្គុយ​ដែល​នៅ​ក្បែរ​ជន​រង​គ្រោះ (​និស្សិត​) ហើយ​ក៏​បាន​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ខាងក្រៅ​បាត់ ស្រាប់តែ​និស្សិត​រូប​នេះ​យក​កាំភ្លើងខ្លី​អា​មេ​បញ្ចូល​គ្រាប់ រួច​បា​.​ញ់​ក្បាល​ខ្លួនឯង​ផ្នែក​ខាងស្តាំ បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ប៊ូ​ទិច​នោះ​តែ​ម្តង ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច ប៊ូ​ទិច គ្រី​សណា វីឡា ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

សេចក្តីរាយការណ៍​បន្ត​ថា និស្សិត​រង​គ្រោះ​ខាងលើ​មានឈ្មោះ រស់ សៀវ​លាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត រស់នៅ​ភូមិ​ប្រិ​យ​ចាស់ សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប ចំណែក​កាំភ្លើងខ្លី​ដែល​ត្រូវ​ជន​រង​គ្រោះ​យក​មក​បា​.​ញ់​ខ្លួនឯង​នេះ ម៉ាក G-Lock17 ដែល​ជា​របស់​ឈ្មោះ រតនា ហៅ​ខ្លា​៩ ភេទ​ប្រុស មិន​ស្គាល់​ត្រកូល (​ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ​) ។

បើ​តាម​លោក​វរសេនីយ៍ទោ សុខ ម៉េ​ង​អ៊ា​ង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ នេះ​ថា នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ ជន​រង​គ្រោះ (​រស់ សៀវ​លាង​) កំពុង​តែ​ហូប​ចុក​ជួបជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​នៅ «​ប៊ូ​ទិច គ្រី​ស ណា​វីឡា​» ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ស្រាប់តែ​ជន​រង​គ្រោះ​បាន​យក​កាំភ្លើងខ្លី​ម៉ាក G-Lock17 ដែល​ជា​របស់​ឈ្មោះ រតនា ហៅ​ខ្លា​៩ មិន​ស្គាល់​ត្រកូល (​ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ ) ដោយ​ឈ្មោះ រតនា រូប​នេះ​បាន​ទុក​អាវុធ​នៅ​លើ​កៅអីអង្គុយ​ដែល​នៅ​ក្បែរ​ជន​រង​គ្រោះ ហើយ​ក៏​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ខាងក្រៅ​បាត់ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​យក​កាំភ្លើងខ្លី​នោះ អា​មេ​បញ្ចូល​គ្រាប់ រួច​ក៏​បា​.​ញ់​ក្បាល​ខ្លួនឯង​ផ្នែក​ខាង ស្តាំ បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ប្រាក់ សា​រិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវជា​ឪពុក​ជន​រង​គ្រោះ បាន ប្រាប់​ថា នៅ​កំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០២១ បន្ទាប់​ពី​ម្ដាយក្មេក​របស់​គាត់​បាន​ទទួលមរណភាព កូនប្រុស​របស់​គាត់​ឈ្មោះ រស់ សៀវ​លាង ក៏​ចាប់ផ្ដើម​មាន​អាកា​រៈ​ប្លែក​ៗ​និយាយ​ផ្ដេសផ្ដាស និង​មាន​ជំងឺ​បាក់ទឹកចិត្ត​ទៀត ហើយ​ក៏​ធ្លាប់​និយាយ​ថា​រកស​ម្លា​.​ប់​ខ្លួន​ពីរ​ដង​មក​ហើយ ដោយ​ឃើញ​បែប​នោះ រូប​គាត់ (​ជា​ឪពុក​) ក៏​បាន​នាំ​យក​កូនប្រុស​មក​សៀមរាប ដើម្បី​ព្យាបាល និង​លេបថ្នាំ​រំងាប់​អារម្មណ៍​ជា​ប្រចាំ​ថ្ងៃ ។

បុរស​ជា​ឪពុក​ជន​រង​គ្រោះ​បន្ត​ថា កន្លង​មក កូនប្រុស​របស់​គាត់​ធ្លាប់​បាន​ទៅ​ចូលរួម​បា​.​ញ់​អាវុធ​គ្រាប់​ពិត​នៅ​ទីលាន​ជា​ច្រើន​លើក ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ ក្រុម​គ្រួសារ​របស់​របស់​គាត់​ក៏​បាន​ទៅ​ភ្នំពេញ ដើម្បី​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​ក្មួយ ។ ហើយ​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ ក៏​បាន​នាំ​គ្នា​ត្រឡប់​មក​សៀមរាប​វិញ ដោយពេល​នោះ​ម្ដាយមីង​របស់​គាត់​ក៏​បាន​មក​ដែរ ដោយ​រូប​គាត់​បាន​សម្រាក​នៅ «​ប៊ូ​ទិ​ក គ្រី​សណា​វិឡា​» ស្ថិត​ក្នុងភូមិ​សាលា​កន្សែង​នេះ លុះដល់​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ រូប​គាត់​និង​ក្រុម​គ្រួ​សារបាន​មក​ចូលរួម​ហូប​ចុក​ជាមួយ​ម្ដាយមីង​នៅ​ប៊ូ​ទិ​ក​នោះ​តែ​ម្តង ដោយ​ក្រុម​គ្រួសារ​ខ្លួន និង​ម្ដាយមីង​បាន​ហូប​ចុក​នៅ​ខាងក្រៅ ចំណែក​ក្រុម​អង្គរក្ស​របស់​ក្មួយ​ខ្ញុំ​២​នាក់ គឺ​គាត់​ផឹក​នៅ​តុ​ខាងក្នុង​ប៊ូ​ទិ​ក​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​កំពុង​ផឹក​នោះ កូនប្រុស​របស់​គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ខាងក្នុង​ផឹកស៊ី​លេង​ជាមួយ​ក្រុម​អង្គរក្ស​នោះ ព្រោះ​ពួក​គាត់​ជា​មនុស្ស​ស្គាល់គ្នា​ច្បាស់ ។ ជាក់ស្ដែង​នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី​យប់ ខណៈ​ពេល​កំពុង​ហូប​ចុក​ជុំ​គ្នា​នោះ ក៏​ស្រាប់តែ​លឺ​សូរ​សម្លេង​ផ្ទុះអាវុធ​នៅ​ខាងក្នុង ហើយ​ភ្លាម​ៗ​នោះ​រូប​គាត់​ក៏​បាន​ស្ទុះ​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​កូនប្រុស​ឈ្មោះ រស់ សៀវ​លាង បាន​ដេក​ស្លា​.​ប់​ផ្ងារពោះ​នៅ​ក្នុង​ថ្លុក​ឈា​.​ម ហើយ​ពេល​នោះ​រូប​គាត់​ក៏​បាន​លើក​ជួយ​សង្គ្រោះ​កូន​ដែរ ប៉ុន្តែ​រូបគេ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ដោយពេល​នោះ​រូប​គាត់​មិន​បានឃើញ​អាវុធ​នៅ​ក្បែរ​ស​.​ពកូន​ប្រុស​នោះ​ទេ​។ ហើយ​ក្រោយមក​បាន​ម្ចាស់​អាវុធ​ឈ្មោះ រតនា ហៅ​ខ្លា​៩ ជា​ក្រុម​អង្គរក្ស ហើយ​ក៏​ជា​ម្ចាស់​អាវុធ​នោះ បាន​យក​អាវុធ​នោះ​មក​ទុក​នៅ​កន្លែង​កើតហេតុ​នោះ​វិញ ហើយ​ក៏​បាន​ចេញ​ទៅ​បាត់​តែ​ម្តង ។

បើ​តាម​លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា ផ្អែក​តាម​ការ​បំភ្លឺ​របស់​ឪពុក​ជន​រង​គ្រោះ និង ការ​សន្និដ្ឋាន​របស់​ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ និង​បានការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​ជំនាញ​ទៀត ករណី​ខាងលើ​នេះ គឺជា​ករណី​អត្ត​ឃា​.​ត (​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង ) ។

លោក​បាន​បន្ថែម​ថា ចំពោះ​ឈ្មោះ រតនា ហៅ​ខ្លា​៩ ដែល​ជា​ម្ចាស់​អាវុធ ក្រោយ​ពេល​កើតហេតុ បាន​គេចខ្លួន​បាត់​ស្រមោល​។ រីឯ​វត្ថុ​តាង (​អាវុធ​G-Lock17) វិញ ត្រូវ​បាន​កម្លាំង​បច្ចេក​ធ្វើការ​ចាប់​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​។ ហើយ​បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ ប្រគល់​សាកស​.​ព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ