ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ប្រកាស​លក់​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei P9 Plus ដល់​តំណាង​ចែកចាយ​ទូ​ទាំង​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រកាស និង​បង្ហាញ​ជា​ផ្លូវការ​នូវ​អធិរាជ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​មួយ​ម៉ូ​ដែល​ទៀត​នោះ គឺ Huawei P9 Plus ដែល​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយបង្អស់

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រកាស និង​បង្ហាញ​ជា​ផ្លូវការ​នូវ​អធិរាជ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​មួយ​ម៉ូ​ដែល​ទៀត​នោះ គឺ Huawei P9 Plus ដែល​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយបង្អស់​ដល់​តំណាង​អ្នក​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ កក្កដា ២០១៦ ក្រុមហ៊ុន Huawei កម្ពុជា ក៏​បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី P9 Plus នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ផង​ដែរ ។ កម្មវិធី​ដ៏​អធិកអធម​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក​អគ្គនាយក​ក្រុមហ៊ុន Huawei ប្រធាន​នាយកដ្ឋាន​ទូរស័ព្ទ​ចល័ត កញ្ញា មាស សុខ​សោភា អគ្គរាជទូត​សុ​ឆន្ទៈ Huawei  តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

P9 Plus រឹតតែ​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​ពុំ​អាច​ប្រៀប​បាន គឺ កាមេរ៉ា​ភ្លោះ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Leica ដ៏​ល្បី រួម​ទាំង​អេ​ក្រង់ Super Amoled ទំហំ​៥.៥ អ៊ី​ង បច្ចេកវិទ្យា Press Touch មុខងារ smart controller  អង្គ​ចង​ចាំ 4GB RAM/ 64 GB storage និង​ទម្ងន់​ត្រឹមតែ​១៦២​ក្រាម  និង​ថាមពល​ដល់​ទៅ 3400 Amh ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ក្រោម​ស្នាដៃ​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បី​របស់​ពិភពលោក​។

លោក Jason តំណាង​ក្រុមហ៊ុន Huawei  មាន​ប្រសាសន៍​ថា ថ្ងៃនេះ គឺជា​ពេលវេលា​មួយ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​បងប្អូន​អ្នកតំណាង​ទាំងអស់​ក្នុង​ការ​ឈោង​ចាប់​នូវ​ឱកាស ដើម្បី​ខិត​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​កាន់តែ​ខ្លាំង​ផង​ដែរ តាម​រយៈ​វត្តមាន​របស់ Huawei P9 Plus នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​កន្លង​មកនេះ អស់លោក​អ្នក​បងប្អូន​បានដឹង​រួច​មក​ហើយ​ថា P9 ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​មាន​សមត្ថភាព​មិនធម្មតា​ដែល​អតិថិជន​ជា​ច្រើន​ទន្ទឹងរង់ចាំ​វត្តមាន​របស់ P9 ចាប់តាំងពី​មាន​បណ្តាញសារព័ត៌មាន​ជា​ច្រើន​បាន​បង្ហើប​ប្រាប់​ពី​លក្ខណៈ​ពិសេស​របស់ P9 មក​ម្ល៉េះ ។

លោក​បន្ត​ថា «​ខ្ញុំ​ហ៊ាន​និយាយ​ថា P9 គឺ​ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​មានមុខ​ងារ​ពិសេស​ៗ​ជា​ច្រើន​ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​គ្មាន និង​មិន​អាច​ប្រដូច​បាន ហើយ​ថ្ងៃនេះ​ក្រុមការងារ​របស់​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​បង្ហាញ​នូវ​ចំណុច​គ្មាន​គូ​ប្រៀប​ទាំង​អស់នោះ​ទៅ​កាន់​បងប្អូន​តំណាង​ចែកចាយ​ទាំងអស់​អោយ​កាន់តែ​លម្អិត ដើម្បី​ជា​ទុន​ក្នុង​ការ​សម្រេចចិត្ត​ឈោង​ចាប់​យក​ឱកាស​រីក​ចម្រើន​ជាមួយ Huawei ទាំងអស់​គ្នា ហើយ​ខ្ញុំ​ប្រាកដ​នៅ​ក្នុង​ចិត្ត​ណាស់​ថា អ្នក​នឹង​ជោគជ័យ​ជាមួយ P9 Plus ។

លោក ពិសិដ្ឋ អ្នកតំណាង​ចែកចាយ​មួយ​រូប​របស់ Huawei ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​នា​វេលា​នេះ បាន​បង្ហាញ​ទស្សនៈ​របស់​លោក​ផ្ទាល់​ទៅ​ដល់​ក្រុមការងារ និង​បណ្តាញ​​អ្នក​សារព័ត៌មាន​ថា បច្ចេកវិទ្យា Huawei P9 Plus ពិតជា​ឡូយ និង​មាន​ភាព​ទាក់ទាញ​ខុស​ពី​ស្មា​ត​ហ្វូ​ន​ដទៃ ខ្ញុំ​ទទួលស្គាល់ ។ ហើយ​ខ្ញុំ​កាន់តែ​ស្រឡាញ់​ពេញចិត្ត P9 Plus  ថែម​ទៀត បន្ទាប់​ពី​ក្រុមការងារ Huawei បង្ហាញ​ខ្ញុំ​ពី​ចំណុច​ពិសេស​ៗ​ប្លែក​គេ​ដែល​មាន​ដូច​ជា​សមត្ថភាព​កាមេរ៉ា​ភ្លោះ ដំណើរការ​របស់​ស្មា​ត​ហ្វូ​ន និង​មុខងារ​ដទៃ​ៗ​ទៀត​» «​ខ្ញុំ​គិត​ថា សមត្ថភាព និង​បច្ចេកវិទ្យា​របស់ P9 Plus ប្រាកដជា​ធ្វើ​ឲ្យ​អ្នក​និយម​ស្មា​ត​ហ្វូ​ន​រំជើបរំជួល និង​ងាក​មក​ចាប់អារម្មណ៍​ជាក់​ជា​មិន​ខាន ដូច្នេះ​ពេល​នេះ​ខ្ញុំ​ពិតជា​មិន​អាច​រង់ចាំ P9 Plus បន្ត​ទៀត​បាន​ទេ ។ ខ្ញុំ​ចង់បាន​ស្មា​ត​ហ្វូ​ន​នេះ​មក​លក់​អោយ​អតិថិជន​របស់ខ្ញុំ​ឆាប់​ៗ​នេះ​តែ​ម្តង ខ្ញុំ​ត្រូវ​តែ​ក​ម្ម៉​ង់​វា​»  ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៨ មិថុនា កន្លង​មកនេះ ក្រុមហ៊ុន Huawei ក៏​បាន​ធ្វើការ​ប្រកាស​ដំណើរការ​កុម្ម៉ង់​ទុក​មុន​នូវ​ម៉ូ​ដែល​ថ្មី​បំផុត គឺ Huawei P9 Plus រួម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​កាដូ​អនុស្សាវរីយ៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួម​មាន នាឡិកាដៃ​ម៉ាក Huawei Band ស្រោម​ដាក់​ទូរស័ព្ទ ការ​ធានា​ជា​ផ្លូវការ​រយៈពេល ១៨​ខែ  និង​ការ​ប្តូរ​ជូន​ថ្មី​សម្រាប់​អេ​ក្រង់​បែក​ក្នុង​រយៈពេល​៣​ខែ​ដោយ​ឥត​គិតថ្លៃ ៕