ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​AFF U16 Championship2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​AFF U16 Championship 2016 ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ កក្កដា ។

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​AFF U16 Championship 2016 ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ កក្កដា ។

ព្រឹត្តិការណ៍​នេះ​មាន​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០​ចូលរួម​ក្នុង​នោះ​មាន​ប្រទេស​អូស្ដ្រាលី​ផង​ដែរ ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​បែងចែក​ជា​២​ពូ​ល​គឺ​ពូ​ល​A មាន​៦​ក្រុម និង​ពូ​ល​B​មាន​៥​ក្រុម​ប្រកួត​តាម​រូបមន្ត​ជម្រុះ​តាមពូ​ល​ដើម្បី​រក​ក្រុម​ចំនួន​២​ក្នុង​១​ពូ​ល​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។

សម្រាប់​ពូ​ល​A​មាន​មី​យ៉ា​ន់​ម៉ា​, អូស្ដ្រាលី​,​ហ្វី​លី​ពី​ន​,​ម៉ា​ឡេ​ស៊ី​, វៀតណាម និង​សិង្ហ​បុរី រីឯ​ពូ​ល​B​មាន​កម្ពុជា​, ថៃ​, ឡាវ​, ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ ។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីលាន​២ គឺ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក និង​ទីលាន​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) ។ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​ជា​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុងពូ​ល​A​មាន​៣​ប្រកួត គឺ​ក្រុម​មី​យ៉ា​ន់​ម៉ា ប្រកួត​ជាមួយ​ក្រុម​អូស្ដ្រាលី​នៅ​ទីលាន​ស្ដា​ត​ចាស់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល និង​២​ប្រកួត​ទៀត​ធ្វើ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​រវាង​ក្រុម​ហ្វី​លីពី​ន ប្រកួត​ជាមួយ​ក្រុម​សិង្ហ​បុរី នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ខណៈ​ក្រុម​ម៉ា​ឡេ​ស៊ី ជួប​ក្រុម​វៀតណាម​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។

នៅ​ថ្ងៃ​ទី​១១ កក្កដា ជា​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​B​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ករ​វាង​ក្រុម​ព្រុយ​ណេ ជួប​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ខណៈ​ក្រុម​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ក្រុម​ឡាវ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថា ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុមបាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​មី​យ៉ា​ន់​ម៉ា​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ពុធ​នេះ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដូច​ជា​ត្រៀម​ប្រកួត​ពានរង្វាន់​AFF U-16 Championship2016 នៅ​ថ្ងៃ​ទី​១០ កក្កដា ខាង​មុខ​នេះ ។ សម្រាប់​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ គឺជា​រឿង​ល្អ​បំផុត​ព្រោះ​អាច​ឱ្យ​យើង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជា​ច្រើន​បន្ថែម​ទៀត ទាំង​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ក៏​ដូច​ជា​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ AFF U-16 Championship ។ សូម​បញ្ជាក់​ថា ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា គឺជា​ក្រុម​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ទៀត​ផង ។

ដូច្នេះ​សូម​ចូលរួម​ទស្សនា​ទាំងអស់​គ្នា​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យើង ។ រហូត​មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា សំបុត្រ​លក់​អស់​ប៉ុន្មាន​ហើយ​នោះ​ទេ ខណៈ​សំបុត្រ​កន្លែង​អង្គុយ​មាន​ដំបូល​តម្លៃ​១០.០០០​រៀល និង​កន្លែង​គ្មាន​ដំបូល​តម្លៃ​តែ​៥០០០​រៀល​ប៉ុណ្ណោះ ។