ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកុំប្រើពាក្យព្រហើនចំពោះថ្នាក់ដឹកនាំអាស៊ាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី កុំ​ប្រើ​ពាក្យ​ប្រហើ​ន​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន ពិសេស​កម្ពុជា​កំពុង​ធ្វើ​ប្រធាន ។ ការ​ផ្តាំ​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី កុំ​ប្រើ​ពាក្យ​ប្រហើ​ន​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន ពិសេស​កម្ពុជា​កំពុង​ធ្វើ​ប្រធាន ។

ការ​ផ្តាំ​នេះ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា​នេះ​បាន​ចំណាយពេល​ប្រមាណ​៣៥​នាទី​ក្នុង​ការ​ធ្វើ​កិច្ច​សន្ទនា តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ទាក់ទិន​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​៧-៨ មក​រា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

យោង​តាម​បណ្តាញ​សង្គម របស់​សម្តេច​បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី តាម​រយៈ​លោក​ជំទាវ រ៉េ​ត​ណូ ដើម្បី​ឲ្យ​លោក​ជំទាវ​ជូន​សារ​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី ដែល​យើង​ដឹង​ហើយ​ថា គាត់​ធ្លាប់​ធ្វើការ​នៅ​ក្នុង​គណបក្សប្រឆាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លង​ទៅ​នេះ គឺ​វា​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នេះ ហើយ​នៅ​ក្នុង​ការ​បញ្ជូន​សារ​នេះ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​នេះ​ព្រហើន​ពេក ដែល​មាន​សំដីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន ជា​ពិសេស​ប្រធាន​អាស៊ាន​តែ​ម្ដង ដែល​មិន​សមជា​ភាសា​ការទូត ដូច្នេះ​ហើយ​កុំ​ឲ្យ​យក​លក្ខណៈ​ព្រហើន​ដែល​លើក​ឡើង​កន្លង​ទៅ​នេះ មិន​ដូច​ភាព​ជាក់ស្ដែង​ដែល​អ្នកមួយ​ចំនួន​ដែល​គេ​តាមដាន​ការងារ​អាស៊ាន ឬ​ធ្វើ​ការងារ​អាស៊ាន​នេះ ហើយ​គាត់​ខ្វះ​នូវ​ការ​គួរសម​ទៀត​ផង ។

ក្នុង​ជំនួប​ទ្វេភាគី​នេះ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​ការ​ធ្វើ​ទស្សនកិច្ច​នេះ គឺ​មិនមែន​ជា​លទ្ធផល​ដែល​យើង​ធ្វើ​បាន​ក្នុង​រយៈពេល​១​ថ្ងៃ ឬ​១​ខែ​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​ភ្លាម ហើយ​យើង​ក៏​ទទួល​បាន​នូវ​លទ្ធផល​មួយ​ចំនួន​ផង​ដែរ ៖ ទី​១) លទ្ធផល​ដែល​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ជម្រាប​ជូន​ទៅ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ឈប់​បាញ់ និង​ការ​បញ្ឈប់​នូវ​អំពើ​ហិង្សា តែ​សម្ដេច​ស្នើ​សុំ​ឲ្យ​មានការ​ឯកភាព​ពី​ឯកឧត្តម មីន អោ​ង​ឡាំង​ថា បទ​ឈប់​បា​.​ញ់​នេះ​នឹង​បញ្ឈប់​ពី​ពេល​នេះ​ទៅ​រហូត​ទៅ​ដល់​ចុងឆ្នាំ​២០២២​ឯណោះ ។ ទី​២) ការ​ផ្ដល់​ជូន​នូវ​ជំនួយ​មនុស្សធម៌​ទៅ​ដល់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ហើយ​ជា​ពិសេស គឺ​ការ​ធ្វើការ​ជាមួយនឹង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អគ្គលេខាធិការ​អាស៊ាន មជ្ឈមណ្ឌល​អាហារ​របស់​អាស៊ាន​ផង​ដែរ​ដែល​ទទួល​បន្ទុក​ខាង​ជំនួយ​មនុស្សធម៌ និង​គ្រោះ​មហន្តរាយ ហើយនឹង​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ ។

ដូច្នេះ​ការងារ​នេះ គឺ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម និង​ធ្វើ​ការងារ​ជាមួយនឹង​ខាង​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ដូច្នេះ​ហើយ​នៅ​ក្នុង​ការងារ​នេះ គឺ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ជំនួយ​មនុស្សធម៌​ដោយ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ជំនួយ​ជា​វ៉ាក់សាំង ការ​ចាក់​វ៉ាក់សាំង​ទៅ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជា​ចាំបាច់​នេះ ។

សម្ដេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​អំពី​ការងារ​ផ្សេង​ៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​យន្តការ​ដែល​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​លើក​ជា​គំនិត​នៅ​ក្នុង​ការ​បង្កើត​ជា​យន្តការ​អាស៊ាន​-​ត្រ​យ​ការ ដើម្បី​ធ្វើ​យ៉ាងណា ចូលរួម​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា ហើយ និង​គំនិត​ផ្ដួចផ្ដើម​របស់​ឥណ្ឌូ​នេ​ស៊ី ដែល​ចង់​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​ដោយ​ប្រើប្រាស់​មន្ត្រី​ស្ថានទូត​របស់​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នេះ ។

គំនិត​ទាំង​អស់នេះ ឬ​មួយ​ក៏​ការ​ចាប់ផ្ដើម​ជំនួប​ការងារ​ផ្សេង​ៗ​ទាំង​អស់នេះ គឺ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ថា នឹង​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ជួប​ប្រជុំ​គ្នា​នៅ​ពេល​ខាង​មុខ​នេះ គឺ​ដើម្បី​ពិភាក្សា និង​រក​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ការងារ​នេះ ជា​ពិសេស​នៅ​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​យ៉ាងណា​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា​នៅ​ពេល​ខាង​មុខ​នេះ ។

អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​អំពី​គំនិត​ផ្ដួចផ្ដើម​ទាំង​អស់នេះ គឺ​សម្ដេច​ចង់ឱ្យ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំងអស់​នឹង​ជួប​គ្នា​នៅ​ពេល​ខាង​មុខ ដើម្បី​ពិភាក្សា​ទៅ​លើ​គំ និ​ត​ផ្ដួចផ្ដើម​មួយ​ចំនួន ក៏​ដូច​ជា​អ្វី​ដែល​សម្ដេច​បាន​មាន​ប្រសាសន៍​នា​ពេល​នេះ ក៏​ដូច​ជា​កន្លង​មកនេះ រួម​ទាំង​សមិទ្ធផល​នៃ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ទៅ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ចាត់​ទុក​ថា វិធី​ដែល​សម្ដេច​បាន​ជំរុញ​នេះ គឺ​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​សំខាន់​ទៅ​ទៀត គឺ​យើង​ទាំងអស់​គ្នា​បន្ត​អនុវត្ត​នូវ​គោលការណ៍​ទាំង​៥ ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​សម្រេច​ជា​ឯកច្ឆន្ទ​រួច​ហើយ​នេះ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ភាគី​មី​យ៉ា​ន់​ម៉ា​អនុវត្ត​ទៅ​តាម​ផែនការ​ទាំង​៥​នោះ ។

ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់ និង​កោតសរសើរ​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ជំរុញ​ការងារ​ដែល​សម្ដេច​បាន​ទៅ​ទស្សន​កិ ច្ច​នៅ​មី​យ៉ា​ន់​ម៉ា​នេះ ដើម្បី​ជំរុញ​ការ​ទម្លាយ​ភាព​ទាល់ច្រក ។

ឯកឧត្តម​ក៏​បាន​លើក​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​យ៉ាងណា ឱ្យ​មានការ​រីក​ចម្រើន នូវ​ការ​អនុវត្ត​ផែនការ ៥​ចំណុច ដែល​បាន​ឯកភាព​ជា​ឯកច្ឆ័ន្ទ​នេះ​។ ឯកឧត្តម​ក៏​ស្នើ​សុំ និង​ឯកភាព​ផង​ដែរ ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​ទាំង​អស់នេះ គឺ​ត្រូវ​មានការ​ចូល រួម​ដោយ​ភាគី​ទាំងអស់ ដូចដែល​សម្ដេច​ធ្លាប់​លើក​មក​ហើយ គឺថា​ការ​បង្រួបបង្រួម​ជាតិ រក​ដំណោះស្រាយ ត្រូវ​តែ​មានការ​ចូលរួម​ពី​ភាគី​ទាំងអស់ ។ ឯកឧត្តម​ថា ដំណោះស្រាយ​នយោបាយ​នេះ គឺជា​មធ្យោបាយ​ដែល​អាច ទទួលយក​ដោយ​ភាគី​ទាំងអស់ ។

នៅ​ក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ឥណ្ឌូ​នេ​ស៊ី​ពិតជា​គាំទ្រ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុង​ការ​ជំរុញ​ការងារ​នេះ ។ រីឯ​ចំណុច​ផ្ដួចផ្ដើម​ផ្សេង​ទៀត​ដូច​ជា អាស៊ាន​-​ត្រ​យ​ការ និង​យន្តការ​ផ្សេង​ទៀត​នេះ គឺ​យើង​នឹង​ពិភាក្សា​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នឹង​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ការងារ​ទៅ​មុខ​ទៀត​។ នៅ​ក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​អរគុណ​សម្ដេច​តេ​ជោ នូវ​កិច្ច​សន្ទនា​ដែល​មាន​សារៈសំខាន់​នេះ ហើយ​ឯកឧត្តម​សង្ឃឹមថា យើង​នឹង​ស្វែងរក​នូវ​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា​នេះ នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ