ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន Juno ចូល​ក្នុង​គន្លង​ភព​ព្រ​ហ​ស្ប​ត្តិ៍​ដោយ​ជោគជ័យ

7 ឆ្នាំ មុន

សំឡេង​អបអរសាទរ​ក្នុង​បន្ទប់​វិទ្យាសាស្ត្រ​អង្គការ​ណា​សា​ក្រោយ​ពី​យាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ Juno បាន​ហោះ​ចូល​ក្នុង​គន្លង​ភព​ព្រ​ហ​ស្ប​ត្តិ៍ (Jupiter) បន្ទាប់​ពី​បំពេញបេសកកម្ម​រយៈពេល​៥​ឆ្នាំ

សំឡេង​អបអរសាទរ​ក្នុង​បន្ទប់​វិទ្យាសាស្ត្រ​អង្គការ​ណា​សា​ក្រោយ​ពី​យាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ Juno បាន​ហោះ​ចូល​ក្នុង​គន្លង​ភព​ព្រ​ហ​ស្ប​ត្តិ៍ (Jupiter) បន្ទាប់​ពី​បំពេញបេសកកម្ម​រយៈពេល​៥​ឆ្នាំ ក្នុង​រយៈ​ចម្ងាយ​៦០០​លាន​គីឡូម៉ែត្រ​។

ភព​ព្រ​ហ​ស្ប​ត្តិ៍ គឺជា​ភព​ធំ​ជាងគេ​ក្នុង​ចំណោម​ភព​ផ្សេង​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា​មាន​ដែន​ម៉ា​ញ៉េ​ទិ​ក​ខ្លាំងក្លា ពោល​គឺ​រយៈពេល​១​ថ្ងៃ​នៅ​ភព​ព្រ​ហ​ស្ប​ត្តិ៍​មាន​រយៈពេល​១០​ម៉ោង​ប៉ុណ្ណោះ ។

យាន Juno ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Lockheed Martin ក្នុង​ទំហំ​ទឹកប្រាក់ ១,១ ពាន់​លាន​ដុល្លារ (២០១១) ។ វា​បាន​ចាក​ចេញពី​ផែនដី កាលពី​ថ្ងៃ​ទី​៥ សីហា ២០១១ ពោល​គឺ​រយៈពេល​៥​ឆ្នាំ​នៃ​ការ​ហោះហើរ​ក្នុង​ចម្ងាយ​រាប់រយ​លាន​គីឡូម៉ែត្រ ។ ល្បឿន​អតិបរិមា​របស់ Juno គឺ 38.000​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។