ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាប់​​មិន​ទាន់​ផ្ទុះ​១គ្រាប់​ ត្រូវ​​​អ្នកភូមិ​ប្រ​ទះ​ឃើញ​នៅមាត់ស្ទឹង​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​គ្រាប់​ប្រភេទ​ ​DK.75 ​មួយ​​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រ​ទះ​ឃើញនៅ​មាត់ស្ទឹង​​ រួច​រាយ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​គ្រាប់យុទ្ធភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ​​មួយគ្រាប់ ប្រភេទ​ ​DK.75 ត្រូវបាន​ប្រជាពលរដ្ឋ​ប្រ​ទះ​ឃើញនៅ​មាត់ស្ទឹង​​ រួច​រាយការណ៍​ជូន​នគរបាល​ចុះពិនិត្យ ​និង​​រាយការណ៍បន្ត​ជូន​​អង្គភាព​កំចាត់​មីន​ ដើម្បីទទួលយកទៅកម្ទេចចោល​ ។​

​ហេតុការណ៍​​​ប្រទះឃើញ​គ្រាប់​មិនទាន់ផ្ទះ​​​ខាងលើ​​បានកើតឡើង​​​​​កាលពី​​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២​ នៅ​ចំណុច​មាត់​ស្ទឹង​វត្ត​ចាស់ ភូមិ​ទ័ព​សៀម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្លរ​ក្រាម​បាន​ប្រាប់​ថា​ ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ប្រភេទ ​DK.75​ ចំនួន​១​គ្រាប់​នេះ​ ជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​ចំណុច​នេះ​គឺជា​តំបន់​សម​ភូមិ​ក្តៅ​នា​សម័យ​សង្គ្រាម ហើយត្រូវ​​ប្រជាពលរដ្ឋ​ធ្វើ​ចំការ​បាន​ប្រ​ទះ​ឃើញ​នៅ​ចំណុច​មាត់​ស្ទឹង​វត្ត​ចាស់​ រួច​រាយ​ការណ៍​​ជូន​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​​ឱ្យ​ចុះមកពិនិត្យ ។

​តាម​ប្រភព​​ដដែល​បានបន្ត​ថា ​ក្រោយ​ទទួល​ព័​ត៌​​មាន​​​​ខាងលើភ្លាម ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​ ​ហើយ​រាយ​ការណ៍​​ជូន​អង្គភាព​កំចាត់​មីន​ហា​ឡូ​ត្រាស់​ ដើម្បី​ចុះ​មក​ទទួលយក​ទៅ​កម្ទេច​ចោល​។

នគរបាល​ប៉ុស្តិ៍​បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ក្នុងករណី​ប្រ​ទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ ត្រូវ​រាយការណ៍​ជូន​អា​ជ្ញាធរ​​ឬ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដែល​នៅ​ជិត​ មិន​ត្រូវ​រើស​យកមក​ដំ​ ឬប៉ះពាល់ ​បណ្តាល​ឱ្យ​ផ្ទុះ​ បង្ក​គ្រោះថ្នាក់​គ្រប់ពេល​វេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ