ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការពារ​ជើងឯក​អាល់​ហ្សេ​រី​ជ្រុះ​ចេញពី Africa Cup of Nations ត្រឹម​វគ្គ​សន្សំ​ពិន្ទុ

2 ឆ្នាំ មុន

កា​ម៉េ​រូ​ន ៖ ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី ខកខាន​ឱកាស​ការពារ​តំណែង​ជើងឯក បន្ទាប់​ពី​ធ្លាក់​ចេញពី​ពានរង្វាន់ Africa Cup of

កា​ម៉េ​រូ​ន ៖ ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី ខកខាន​ឱកាស​ការពារ​តំណែង​ជើងឯក បន្ទាប់​ពី​ធ្លាក់​ចេញពី​ពានរង្វាន់ Africa Cup of Nations 2021 (AFCON 2021) ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ក្រោយ​ចាញ់​កូដ​ឌី​វ័​រ​ក្នុង​លទ្ធផល ៣-១ កាលពី​យប់មិញ​។

ជំនួប​ចុង​ក្រោយ​ក្នុង​ពូ​ល E ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Japoma ជ័យជម្នះ​របស់​កូដ​ឌី​វ័​រស​ម្រេច​បាន​ដោយ Franck Kessie, Ibrahim Sangare និង Nicolas Pepe ចំណែក​មួយ​គ្រាប់​របស់​អាល់​ហ្សេ​រី​រកបាន​ដោយ Sofiane Bendebka​។ រីឯ​មួយគូ​ទៀត​ហ្គី​ណេ​អេក្វាទ័រ បាន​យកឈ្នះ​លើ​សេ​រ៉ា​ឡេ​អូន​ដោយ​លទ្ធផល ១-០​។

បញ្ចប់​ការ​ប្រកួត​ក្នុង​ពូ​ល E កូដ​ឌី​វ័​រ និង​ហ្គី​ណេ​អេក្វាទ័រ បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​សេ​រ៉ា​ឡេ​អូន និង​អាល់​ហ្សេ​រី​អស់​ឱកាស​ត្រឹមនេះ​។

ខាងក្រោម​នេះ​ជា​សមាសភាព​ក្រុម​ត្រូវ​តទល់​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៖
២៣/០១/២០២២ បួ​គី​ណា​ហ្វា​សូ ប៉ះ ហ្គា​បុ​ង
២៣/០១/២០២២ នី​ហ្សេ​រី​យ៉ា ប៉ះ ទុ​យ​នេ​ស៊ី
២៤/០១/២០២២ ហ្គី​ណេ ប៉ះ​ហ្គាំ​ប៊ី
២៤/០១/២០២២ ម្ចាស់ផ្ទះ​កា​ម៉េ​រូ​ន ប៉ះ កូ​ម័​រ
២៥/០១/២០២២ សេ​ណេ​ហ្គា​ល់ ប៉ះ Cape Verde
២៥/០១/២០២២ ម៉ា​រ៉ុ​ក ប៉ះ ម៉ា​ឡា​វី
២៦/០១/២០២២ កូដ​ឌី​វ័​រ ប៉ះ អេ​ហ្ស៊ី​ប
២៦/០១/២០២២ ម៉ា​លី ប៉ះ ហ្គី​ណេ​អេក្វាទ័រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ