ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រិចចេញច្បាប់ផាកពិន័យមនុស្សចាស់លើស៦០ឆ្នាំ ដែលមិនព្រមចាក់វ៉ាក់សាំង

2 ឆ្នាំ មុន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Athens នៃប្រទេសកិ្រច បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រិចនឹងដាក់ពិន័យចំនួន ១១៤ដុល្លារក្នុងមួយខែ លើប្រជាជនណាដែលមានអាយុលើសពី៦០ឆ្នាំ តែមិនព្រមចាក់វ៉ាក់សាំង។ ការផាកពិន័យនឹងចាប់ផ្តើមក្នុងតម្លៃជាង៥០ដុល្លារ សម្រាប់ខែមករា…

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Athens នៃប្រទេសកិ្រច បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រិចនឹងដាក់ពិន័យចំនួន ១១៤ដុល្លារក្នុងមួយខែ លើប្រជាជនណាដែលមានអាយុលើសពី៦០ឆ្នាំ តែមិនព្រមចាក់វ៉ាក់សាំង។ ការផាកពិន័យនឹងចាប់ផ្តើមក្នុងតម្លៃជាង៥០ដុល្លារ សម្រាប់ខែមករា បន្ទាប់ពីនោះតម្លៃនឹងឡើងដូចការកំណត់។

ក្នុងប្រទេសក្រិចថ្មីៗនេះ បានកំណត់ថា ប្រជាជនទាំងអស់ដែលកើតមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៦១ ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ យ៉ាងហោចណាស់មួយដូសត្រឹមថ្ងៃអាទិត្យ ទី១៦ ខែមករា ដើម្បីជៀសវាងការផាកពិន័យ ដូចទៅនឹងការចេញច្បាប់ដែលចូលជាធរមានកាលពីថ្ងៃចន្ទ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការផាកពិន័យនឹងបញ្ចប់នៅពេលដែលក្រុមមនុស្សទាំងនោះបានចាក់ដូសទី១រួច ហើយវានឹងបន្តវិញនៅពេលដែលពួកគេអាក់ខានមិនបានចាក់ដូសទី២នៅពេលក្រោយទៀត។​

ប្រាក់ដែលប្រមូលបានពីការផាកពិន័យនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩។

បើទោះបីជាមានការផាកពិន័យបែបនេះក៏ដោយ គេក៏មានករណីលើកលែងផងដែរ គឺសម្រាប់អ្នកដែលបានជាសះស្បើយពីកូវីដក្នុងរយៈពេល១៨០ថ្ងៃកន្លងមក អ្នកដែលមិនទាន់ដល់ថ្ងៃចាក់ និង អ្នកដែលមានបញ្ហាសុខភាពមួយចំនួនដែលធ្វើឱ្យចាក់វ៉ាក់សាំងកូវីដមិនកើត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ