ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ជិត​30​លាន​គ្រឿង​កាលពីដើម​ឆ្នាំ

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន Huawei បាន​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​២៨,៣​លាន​គ្រឿង កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៦ ហើយ​តួលេខ​នេះ​បង្ហាញ​ពី​ចំនួន​កើនឡើង​ប្រមាណ​ជា​៦៥% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។

ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន Huawei បាន​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​២៨,៣​លាន​គ្រឿង កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៦ ហើយ​តួលេខ​នេះ​បង្ហាញ​ពី​ចំនួន​កើនឡើង​ប្រមាណ​ជា​៦៥% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ តួលេខ​២៨,៣​លាន​គ្រឿង​ដែល​ក្នុង​នោះ​មាន​២,៦​លាន​គ្រឿង​បាន​មក​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន P9 និង P9 Plus ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​កាលពី​ខែមេសា​កន្លង​ទៅ ។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន Huawei បាន​លក់​ស្មា​ត​ចំនួន​១០០​លាន​គ្រឿង ដោយឡែក​ឆ្នាំ​នេះ​រំពឹង​ថា​នឹង​លក់​បាន​១៤០​លាន​គ្រឿង ។ បើ​ប្រៀបធៀប​ការ​រចនា សង្វា​ក់​ផលិត និង​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន ធំ​ៗ​ដូច​ជា Samsung, Apple, LG និង​ក្រុមហ៊ុន​ផ្សេង​ទៀត ពោល​គឺ​ទូរស័ព្ទ​គ្រប់​ម៉ូ​ដែល​របស់​ក្រុមហ៊ុន Huawei ប្រកួតប្រជែង​ទីផ្សារ​យ៉ាង​ងាយស្រួល ៕