ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យហ៊្វុនស៊ិនប៉ិច រៀបចំ​សមាជ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំគណបក្ស ជំនួស​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត ទូលថ្វាយ​ព្រះអង្គម្ចាស់…

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត ទូលថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យ​រៀបចំ​សមាជ ដើម្បី​ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងលិខិត សម្តេចក្រឡាហោម ស ខេង លើកឡើងថា «ក្រសួង​មហាផ្ទៃ បានទទួលរួចហើយនូវសេចក្តីសម្រេច លេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាម​ប្រការ ៥៩ថ្មី នៃលក្ខន្តិកៈគណបក្ស​។ ដូច្នេះ ក្រសួង​មហាផ្ទៃស្នើ​ឲ្យព្រះអង្គម្ចាស់ ត្រូវធ្វើការ​សម្របសម្រួល​ផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំ​សមាជជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំគណបក្ស ឲ្យស្របតាម​ខ្លឹមសារ​ប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ ៣៥ នៃលក្ខន្តិកៈ​គណបក្ស​តម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្ស​នយោបាយ​ផងដែរ​»។​

សូមរម្លឹកថា លិខិតរបស់ក្រសួងមហាផ្ទៃខាងលើនេះ បានធ្វើឡើង ខណៈដែល​ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច សព្វថ្ងៃ មាន​ទំនោរ​ជាពីរ។ មួយក្រុម ដែលមានមន្ត្រីចាស់ៗ ដឹកនាំដោយ​លោក ចាប ញ៉ាលីវុធ ប្អូនសម្តេចក្រុមព្រះ ដែលមានឪពុកផ្សេងគ្នា ហាក់ដូចជា មិនគាំទ្រ​ឲ្យ​ព្រះអង្គម្ចាស់​ នរោត្តម ចក្រាវុធ ឡើងធ្វើជាប្រធាន​ ជំនួសព្រះបិតាឡើយ។ ក្រុមនេះ ចង់ឲ្យ​សម្តេច​ព្រះអនុជ នរោត្តម អរុណរស្មី ដែលជាព្រះអនុជរបស់សម្តេចក្រុមព្រះ ឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ