ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​នាវាចម្បាំង​អា​មេ​រិ​ក​ឱ្យ​​ចេញពី​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

2 ឆ្នាំ មុន

ចិន ៖ កងកម្លាំង​ចិន​បាន​តាមដាន និង​ព្រមាន​នាវាចម្បាំង​អា​មេ​រិ​កមួយ​គ្រឿង​ឲ្យ​ចេញ​ឆ្ងាយ ក្រោយ​ពេល​វា​បាន​ចូល​ក្នុង​ដែន

ចិន ៖ កងកម្លាំង​ចិន​បាន​តាមដាន និង​ព្រមាន​នាវាចម្បាំង​អា​មេ​រិ​កមួយ​គ្រឿង​ឲ្យ​ចេញ​ឆ្ងាយ ក្រោយ​ពេល​វា​បាន​ចូល​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កោះ Paracel នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​​២០ មករានេះ​។

បញ្ជាការដ្ឋាន​ភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយ​ថា​នាវាចម្បាំង​អា​មេ​រិ​ក USS Benfold បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ដែនទឹក​របស់​ចិន​ដោយ​ខុសច្បាប់ ដោយ​មិន​មានការ​អនុញ្ញាតដែល​ជា​ការ​រំ​លោ​.​ភ​អធិបតេយ្យភាព​របស់​ចិន ហើយ​កងកម្លាំង​ជើង​ទឹក និង​ដែនអាកាស​របស់​ចិន​បាន​ធ្វើការ​តាមដាន​នាវាចម្បាំង​នោះ​។

បញ្ជាការដ្ឋាន​ចិន​ថ្លែង​ថា «យើង​ទាមទារ​ជា​ដាច់ខាត​ថា​ភាគី​អា​មេ​រិ​កប​ញ្ឍ​ប់​ជា​បន្ទាន់​នូវ​សកម្មភាព​បង្កហេតុ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ទទួល​រង​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ព្រឹត្តិការណ៍​ដែល​មិន​បានឃើញ​ជា​មុន​»។

ចំណែក​កងទ័ពជើងទឹក​អា​មេ​រិ​ក​វិញ​និយាយ​ថា «នាវាចម្បាំង USS Benfold មាន​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ Paracel ដែល​ស្រប​តាម​ច្បាប់​អន្តរជាតិ​»​។

លោក Mark Langford អ្នកនាំពាក្យ​កង​នាវា​ទី ៧​របស់​អា​មេ​រិ​កបាន​និយាយ​ថា «ចុងបញ្ចប់​នៃ​ប្រតិបត្តិការ នាវា USS Benfold បាន​ចាក​ចេញពី​តំបន់​ទាមទារ​ហួសហេតុ​នោះ និង​បន្ត​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង»​។

សូម​រម្លឹក​ថា សហរដ្ឋអាមេរិក​តែង​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​សេរីភាព​នៃ​បេសកកម្ម​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ប្រជែង​ការ​ទាមទារ​របស់​ចិន​ដែល​ចង់បាន​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងអស់​។

ចិន​បាន​បង្កើត​ប៉ុស្តិ៍​យោធា​ជា​ច្រើន​នៅ​លើ​កោះ​សិប្បនិមិត្ត​ក្នុង​ដែនទឹក ដែល​ជា​តំបន់​នាវាចរណ៍​ដ៏​សំខាន់ និង​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​។

សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយទៅជា​ចំណុចក្តៅ​ក្នុង​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក និង​ចិន ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បដិសេធ​ចំពោះ​ការ​ទាមទារ​គ្រប់គ្រង​ខុសច្បាប់​លើ​ដែនទឹក​នោះ​របស់​ក្រុង​ប៉េ​កាំ​ង​។

ចិន​ទាមទារ​កាន់កាប់​ដែនទឹក​ភាគច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​តៃវ៉ាន់ វៀតណាម ម៉ា​ឡេ​ស៊ី ប្រុយ​ណេ និង​ហ្វី​លី​ពី​ន​ក៏​ទាមទារ​ផង​ដែរ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ