ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមអរគុណកម្ពុជាបើកជើងហោះហើរ និងជំរុញការទទួលស្គាល់ប៉ាស្ព័រវ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម បាន​អរគុណ​ដល់​កម្ពុជា​ក្នុង​ការ​បើក​ដំណើរការ​ជើងហោះហើរ​ឡើង​វិញ និង​ជំរុញ​ការ​ទទួលស្គាល់​ប៉ា​ស្ព័​រ​វ៉ាក់សាំង ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម បាន​អរគុណ​ដល់​កម្ពុជា​ក្នុង​ការ​បើក​ដំណើរការ​ជើងហោះហើរ​ឡើង​វិញ និង​ជំរុញ​ការ​ទទួលស្គាល់​ប៉ា​ស្ព័​រ​វ៉ាក់សាំង ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២០ មក​រា​នេះ​នៅ​វិមាន​សន្តិភាព លោក ប៊ូ​យ ថា​ញ់​សឺ​ន (Bùi Thanh Sơn) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ក្នុង​ការ​ជំរុញ​ឲ្យ​បើក​ឡើង​វិញ​នៃ​ជើង​យន្តហោះ​ដោយ​ផ្ទាល់​រវាង​កម្ពុជា និង​វៀតណាមដែល​បាន​ដំណើរការ​ទៅ​ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​ដំណើរការ​កាន់តែ​ងាយស្រួល​ជាង​មុន ជា​ពិសេស​ទៀត​នោះ ការ​ជំរុញ​ឲ្យ​មានការ​ទទួលស្គាល់​នៃ​លិខិត​ឆ្លង ដែល​ហៅ​ថា ប៉ា​ស្ព័​រ​វ៉ាក់សាំង​នោះ ។

លោក​ថា បច្ចុប្បន្ន កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​កើនឡើង​យ៉ាង​ខ្ពស់​រហូត​ដល់​ដប់​ជិត​១០​ពាន់​លាន បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន ។ ដូច្នេះ លោក​សង្ឃឹមថា វៀតណាម​-​កម្ពុជា​នឹង​បន្ត​ពង្រឹង​នៃ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច និង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ឆ្នាំ​នេះ​កំណើនសេដ្ឋកិច្ច​មានការ​ឡើងជា​បន្ត​ទៀត ជា​ពិសេស​ការ​ជំរុញ​កិច្ចសហការ​លើ​គ្រប់​វិស័យ​ដូច​ជា វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​ផ្សេង​ផ្សេង​ទៀត ។

លោក​បាន​កោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ការ​ប្រែប្រួល​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​ខ្លី និង​ការ​រីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ដែល​មានការ​រីក​ចម្រើន ស្ទើរ​លើ​គ្រប់​វិស័យ ។

លោក​ថា បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​បន្ត​រីក​លូតលាស់​ទៅ​មុខ ជា​ពិសេស​ការ​ពង្រឹង​តួនាទី​របស់​ខ្លួន និង​កិត្តិនាម​របស់​កម្ពុជា នៅ​ក្នុង​តំបន់​ក៏​ដូច​ជា អន្តរជាតិ​ផង​ដែរ ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​បាន​មើលឃើញ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ជូនពរ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខជា​ពិសេស​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ ។ លោក​ថា វៀតណាម​គាំទ្រ​ចំពោះ​កម្ពុជា​ដែល​ធ្វើ​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​នេះ ។

លោក​ក៏​បាន​លើក​ឡើង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ទំនាក់​ទង​ល្អ​ប្រសើរ ជា​ពិសេស​តាម​រយៈ​ការ​ទស្សនកិច្ច​នៃ​ការ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក​ដែល​បាន​ធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​កម្ពុជា និង​វៀតណាម​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។ លោក​បាន​បន្ថែម​ទៀត​ថា​ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៥៥​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ