ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរក្សពន្ធនាគារនាំខ្លួនលោក វ​ឌ្ឍ​នា សា​ប៊ុ​ង និង​​គូកនមកតុលាការ បើក​ការ​ស៊ើបសួរ​បន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ លើ​សំណុំរឿង​មេ​បក្ស​ខ្មែរ​

រាជធានី​ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ លើ​សំណុំរឿង​មេ​បក្ស​ខ្មែរ​ក្រោក ដែល​បាន​ក្លែង​ខ្លួនចូល​ប្ល.ន់​ផ្ទះអ្នកលក់​ឡេ​តាម​អន​ឡាញ​ដ៏​ល្បី អ៊ា​ន សៀវ​ម៉ី កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ដឹក​ជនសង្ស័យ វ​ឌ្ឍ​នា សា​ប៊ុ​ង ហៅ William Guang ប្រធាន​បក្ស​ខ្មែរ​ក្រោក ជា​មេ​​ខ្លោង​​ចោរប្ល.ន់ នឹង​គូកន មក​បើក​ការ​ស៊ើបសួរ​បន្ថែម ដើម្បី​បិទ​សំណុំរឿង​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ​លើ​អង្គសេចក្តី ។ ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ ដឹក​យក​ទៅ​ឃុំខ្លួន​កន្លែង​ដើម​រៀងខ្លួន​វិញ ។

សូម​រម្លឹក​ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នេះ​ថា លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​បើ​ក​ការ​ស៊ើ​ប​សួរ លើ​សំណុំរឿង​​លោក​​មេ​បក្ខ​ខ្មែរ​ក្រោក ដែល​ជា​មេចោរ​ប្ល.ន់​អ្នកលក់​ឡេ​តាម​អន​ឡាញ គឺ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចំនួន​៣ បទល្មើស ៖

១-​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស
២-​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត
៣-បទ​ក្លែង​ឯកសារ​សាធារណៈ

(​តែ​ក្នុង​នោះ​ក៏​មាន​ជនសង្ស័យ​ខ្លះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​សម គំនិត​ក្នុង​អំពើ​លួច​ដោ​មាន​ស្ថាន​ទម្ងន់ទោស ) បទ​ចោទ​កាន់​នេះ​គឺ​តាម​មាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ក្នុង​ការ​ចោទប្រកាន់​នេះ​មាន​ចំនួន​៦ នាក់ ក្នុង​នោះ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់​បញ្ជូន​ជនសង្ស័យ​២ នាក់ នឹង​ម្នាក់​ឈ្មោះ កេ​ត ម៉ាច ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជា​សមាជិក​គណបក្ស​ខ្មែរក្រហម មាន​ទីលំនៅ​ភូមិ​ប្រមូលផ្តុំ ឃុំ​ត្រាច ស្រុក​ជ័យ​សែន ខេត្ត​ព្រ​វិហារ ។ នឹង​ម្នាក់​ឈ្មោះ ថុ​ន វឌ្ឍនៈ ភេទ​ស្រី អាយុ​២៧ ឆ្នាំ មុខរបរ លក់ដូរ នឹង​ទិញ​លក់​រថយន្ត មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ចំណែក​ជនសង្ស័យ​ដែល​ជា​មេ​ក្លោ​ង នឹង​បក្ខពួក ៤ នាក់​ទៀត ៖

កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២៩២១ បាន​បញ្ជូន​ជនសង្ស័យ​ជា​មេ​បក្ស នឹង​ជា​មេ​ក្លោ​ង​ចោរប្លន់​ប្រដាប់​អាវុធ​ប្ល.ន់​អ្នកលក់​ឡេ​តាម​ឡាញ នឹង​បក្ខពួក​៣ នាក់​ទៅ​កាន់​សាលាដំបូង​រាជ ធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ នឹង​ដាក់​ជូន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​កាត់ទោស​តាម​ច្បាប់​ជា​ធរមាន ។

ជនសង្ស័យ​ទាំង​៤ នាក់ មាន ៖
១-ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ ប្រធាន​គណៈបក្ស​ខ្មែរ​ក្រោក នឹង​ជា​មេ​ក្លោ​ង​ចោរប្លន់​ផ្ទះ​អ្នកលក់​ឡេ​តាម​អន​ឡាញ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មានស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​ត្រ ពាំង កម្ពុ​ជា​ក្រោម នឹង​មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ បុរី​ប៉េង ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

២-​ឈ្មោះ អោ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ អ្នក​បើករថយន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំ​ពង​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

៣-​ឈ្មោះ សុវណ្ណ រ៉ា​នុ​ត ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ស្នាក់​នៅ​បុរី ប៉េង ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

៤-​ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ព័​ណ ភេទ​ស្រី អាយុ​២៤ ឆ្នាំ (​ត្រូវជា​ប្រពន្ធ វី​ល្លាម គ័ង​) មុខរបរ​លក់ដូរ ស្នាក់​នៅ​បុរី ប៉េង ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​ផ្លូវការ​ថា ករណី​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ដែល​ក្រុម​ចោរ​មាន​គ្នា​៥ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​យក​បាន​គ្រឿង​ពេជ្រ​ទៅ​មួយ​ចំនួន គេចខ្លួន​បាន​ត្រឹមតែ​មួយ​យប់ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បាន​ទទួល​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជ​អា ជ្ញា ច្រឹង​ខ្មៅ ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញា​រង សិត វណ្ណៈ សម្រប​ស ម្រួ​ល និង​ដឹកនាំ​បញ្ជា​កម្លាំង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​ដល់​សម្បុក​មេ​ក្លោ​ង​ធំ ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បាន​ប្រមូល​យក​គ្រឿង​ពេជ្រ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ហើយ​ជនសង្ស័យ​បាន​បញ្ជូន​ដល់​តុលាការ​ហើយ ។

តាម​ចម្លើយ​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែល​ជា​មេ​​ខ្លោង​ និង​ជា​អ្នក រៀបចំ​ផែនការ បាន​បញ្ជាក់​ថា សកម្មភាព​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី នេះ គឺ​ខ្លួន​រៀប​ផែនការ​មុន​តែ​មួយ​ថ្ងៃ​ទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន​០៥​នាក់ ខ្លួន​ជា​អ្នកដឹកនាំ​ផ្ទាល់​តែ​ម្តង មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ប្ល.ន់ ​គឺ​ដោយសារ​ ទី​១-​គឺ​សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព​និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិន​ទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន រស់នៅ គឺ​ជួល​ក្នុង​តម្លៃ ២៥០០$​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ចំណែក​ស្នាក់​ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិន​មាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យ​គេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀត​ផង​។

ទី​២-​គឺ​ខ្លួន​មាន​ទស្សន​: អ្នកក្រ​និយម ជ្រិញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នកមាន មួយ​ចំនួន​ដែល​មាន​ចរិត​បែប​នេះ ។

កន្លង​មក​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​២​លើក ៖
ទី​១-​គឺ​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ធ្វើ​សកម្មភាព​ប្លន់ ម្ចាស់​បុរី​ម៉​ន​ដា​នី នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តែ​មិន​បាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជន​រង​គ្រោះ​មិន​បាន​នៅ​ក្នុង​ឡាន​ដែល​ពួក​ខ្លួន​បាន​កាក់​ប្លន់ ក៏​ក្លែង​ធ្វើ​ជា​សួរនាំ​ក្នុង​នាម​សមត្ថកិច្ច ហើយ​ពេល​នោះ​ខ្លួន​មិន​បាន​ចូលរួម​ទេ គឺ​ឲ្យ​តែ​កូនចៅ ០៥​នាក់ អាវុធ​វែង​០១​ដើម អាវុធ​ខ្លី​០២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច ចុះ​ទៅ​ធ្វើ​សកម្មភាព ។

ទី​២-គឺ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ខ្លួន​បាន​ប្រើ​រូបភាព​ដូច​លើក​ទី​១​ដែរ គឺ​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច និង​ក្លែង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចុះ​ទៅ​ធ្វើ​សកម្មភាព ប្លន់​យក​ទ្រព្យសម្បត្តិ នៅផ្ទះ​អ្នក​ឡេ​អន​ឡាន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី បាន​សម្រេច​ដោយ​ប្រមូល​បាន​គ្រឿង​ពេជ្រ​មួយ​ចំនួន តែ​រំលង​បាន​តែ​១​យប់ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ដល់​ផ្ទះ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១២​នាក់ អាវុធ​វែង​ខ្លី​ចំនួន​០៥​ដើម​ភ្លាម​ៗ និង​គ្រឿង​ពេជ្រ​ជា​ច្រើន​ឈុត​ត្រឡប់​មក​វិញ ក្រោយមក​ឆែក​ឃើញ​អាវុធ​០១​ដើម​ទៀត លាក់​នៅ​មាត់​លូ សរុប​ដកហូត​បាន​អាវុធ ០៦​ដើម ។

ក្រោម​វិធានការ​ជំនាញ ក្នុង​ចំណោម​មនុស្ស​១២​នាក់ ដែល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ចំនួន​០៤​នាក់ និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ