ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​រឿង​តម្លៃ​សំបុត្រ World Cup នៅ​កា​តា​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន

2 ឆ្នាំ មុន

បរទេស ៖ ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ទូ​ទាំង​ទ្វីបអឺរ៉ុប​ប្រតិកម្ម​ខ្លាំង​ៗ ព្រមទាំង​រិះគន់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ពាក់ព័ន្ធ​

បរទេស ៖ ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ទូ​ទាំង​ទ្វីបអឺរ៉ុប​ប្រតិកម្ម​ខ្លាំង​ៗ ព្រមទាំង​រិះគន់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ពាក់ព័ន្ធ​រឿង​ដំឡើង​ថ្លៃ​សំបុត្រ​ទស្សនាការ​ប្រកួត​ពានរង្វាន់ World Cup 2022 ធ្វើ​ឡើង​នៅ​កា​តា ដែល​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Dailymail​។

FIFA កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ បាន​ចេញផ្សាយ​ព័ត៌មាន​អំពី​សំបុត្រ​ការ​ប្រកួត​នៅ​កា​តា ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ តទៅ​។ អ្នកគាំទ្រ​បាន​ប្រតិកម្ម​ចំពោះ​សំបុត្រ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កា​តា គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ដល់​ទៅ ៤៦% បើ​ធៀប​នឹង​ការ​ប្រកួត​នៅ​រុ​ស្ស៊ី​កាលពី​ឆ្នាំ​២០១៨​។

សំបុត្រ​ថ្លៃ​បំផុត​សម្រាប់​ការ​ប្រកួត​នៅ​កា​តា​គឺ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ឯ​កីឡដ្ឋាន Lusail Iconic មាន​តម្លៃ​រហូត​ដល់ ១,៦០៧​ដុល្លារ ដែល​កើនឡើង​ដល់​ទៅ ៤៦% ពី​តម្លៃ​ត្រឹម ១,១០០​ដុល្លារ​សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រុ​ស្ស៊ី​កាលពី​ឆ្នាំ ២០១៨ គ្រា​ដែល​មាន់គក​បារាំង​ជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ​ក្រូ​អាត​លទ្ធផល ៤-២​។

អ្នកគាំទ្រ​នឹង​ប្រឈម​មុខ​លើ​ការ​ចំណាយ​កើនឡើង​ផង​ដែរ បន្ទាប់​ពី FIFA បាន​កាត់​បន្ថយ​ចំនួន​សំបុត្រ​ប្រភេទ​តម្លៃ​ទាប​នៅ​ទូ​ទាំង​ការ​ប្រកួត​ទាំងអស់​។ វា​ក៏​មាន​សំបុត្រ​ប្រភេទ​ទី​៤​តម្លៃ​ទាប​បំផុត​ត្រឹម​១០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​លក់​ជូន​អ្នក​ក្នុងស្រុក និង​ពលករ​ចំណាកស្រុក​ដែល​ជួយ​សាងសង់​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ព្រឹត្តិការណ៍​នេះ​។

ខាងក្រោម​ជា​តម្លៃ​សំបុត្រ World Cup 2022 នៅ​កា​តា ដែល​ត្រូវ​បាន​ប្រៀបធៀប​នឹង​តម្លៃ​សំបុត្រ World Cup 2018 នៅ​រុ​ស្ស៊ី (​តម្លៃ​ក្នុង​រង្វង់​ក្រចក​)៖

-​ការ​ប្រកួត​បើក​ឆាក​៖ $618 ($550), $440 ($390), $302 ($220)
-​វគ្គ​ជម្រុះ​តាម​ពូ​ល​៖ $220 ($210), $165 ($165), $69 ($105)
-​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៖ $275 ($245), $206 ($185), $96 ($115)
-​វគ្គ​​៨ក្រុមចុងក្រោយ​៖ $426 ($365), $288 ($255), $206 ($175)
-​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៖ $956 ($750), $659 ($480), $357 ($285)
-​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣៖ $426 ($365), $302 ($255), $206 ($175)
-​វគ្គ​ផ្តាច់ព្រ័ត្រ​៖ $1,607 ($1,100), $1,003 ($710), $604 ($455) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ