ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ពិភពលោក​ផ្តល់​កម្ចី​ និង​ជំនួយ​ជិត​ ៧០ ​លាន​ដុល្លារ​ ធ្វើឱ្យ​ប្រសើរ​លើ​ការ​អប់រំ​កុមារ​ក្រី​ក្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារពិភពលោក World Bank បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន ៦៩,២៥ ​លាន​ដុល្លារ​ ដើម្បី​ជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ ប្រកបដោយ​សមធម៌​ឆ្លើយ​តប​ឱ្យ​បាន​រហ័ស​ទៅ​នឹង…

រាជធានីភ្នំពេញ ៖ ធនាគារពិភពលោក World Bank បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន ៦៩,២៥ ​លាន​ដុល្លារ​ ដើម្បី​ជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ ប្រកបដោយ​សមធម៌​ឆ្លើយ​តប​ឱ្យ​បាន​រហ័ស​ទៅ​នឹង វិបត្តិ​នានា ដូច​ជា​ករណី​កូ​វី​ដ ​១៩ ​នេះ​ជាដើម​ ។
កញ្ចប់​ថវិកា​ជា​កម្ចី​ និង​ជំនួយ​ជិត ៧០​ លាន​ដុល្លារ​នេះ នឹង​អនុវត្ត​លើ​សកម្មភាព​ធំ​ៗ​ចំនួន​ ៣​ ។ ក្នុង​ការ​នោះ មានការ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​នៅ​តាម​សាលារៀន​, ការ​ផ្តល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​គ្រូបង្រៀន ថ្នាក់ដឹកនាំ​សាលា គ្រូ​បណ្តុះបណ្តាល និង​បុគ្គលិក​សិក្សា​, និង​ការ​កែ​លម្អ​បរិយាកាស​រៀន​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត ​។

តាម​រយៈ​គម្រោង​នេះ មានការ​សាងសង់ និងស្តារ​ជួសជុល​ឡើង​វិញ​នូវ​អគារសិក្សា​, មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​, ស្ថាប័ន​បណ្តុះបណ្តាល​គ្រូ និង​សាលា​អប់រំ​ពិសេស ហើយនឹង​ទិញ​គ្រឿង​បរិក្ខារ​បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំ និង​ការ​ជួយ​ដល់​សិស្ស​មាន​ពិការ​ភាព ផង​ដែរ​ ។ ក្រៅពី​នេះ គម្រោង​នៅ​មានការ​សាកល្បង​កម្មវិធី​អប់រំ​បច្ចេកវិទ្យា​មួយ (EdTech) សម្រាប់​មុខ​វិជ្ជា​គណិតសាស្ត្រ​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​បាន​បញ្ជាក់​ថា ​កញ្ចប់​មូលនិធិ​ចំនួន ​៦៩,២៥ ​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ចំណោម​ថវិកា​ទាំងនេះ មាន ​៦០ ​លាន​ដុល្លារ ដែល​ធនាគារពិភពលោក ផ្តល់​ជា​ឥណទាន ​(​កម្ចី​) ​តាម​រយៈ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (International Development Association/ IDA) និង ​៩,២៥ ​លាន​ដុល្លារ​ទៀត ជា​ជំនួយ​ឥត​សំណងពី​អង្គការ​ភាព​ជា​ដៃគូ​សាកល​ដើម្បី​ការ​អប់រំ ។

ហិរញ្ញប្បទាន​ទាំងនេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​គម្រោង​កែ​លម្អ​ការ​អប់រំ​ទូទៅ ​(General Education Improvement Project/GEIP) ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដើម្បី​ជួយ​កម្ពុជា​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​អប់រំ​ឆ្នាំ ​២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023)​ ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១៨ ​ខែមករា ​ឆ្នាំ ​២០២២​ ។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម (Maryam Salim) ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​ថា មាន​បញ្ហា​មួយ​ចំនួន​កើតឡើង​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធភាព​ទទួល​បានការ​អប់រំ​ប្រកបដោយ​សមធម៌ ជា​ពិសេស​សម្រាប់​កុមារ​ច្រើន​ក្រុម ដូច​ជា កុមារ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ឬក្នុង​បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគតិច និងកុមារ​មាន​ពិការ​ភាព ជាដើម​ ។

ទោះ​យ៉ាងណា​លោកស្រី​ថា កម្ពុជា​ពិតជា​បាន​សម្រេច​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ​ ។ យើង​សង្ឃឹម​យ៉ាង​មុតមាំថា គម្រោង​នេះ​នឹង​រក​ដំណោះស្រាយ​ដល់​បញ្ហា​ប្រឈម​ទាំងនេះ និងស្តា​រការ​អប់រំ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ