ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ត​ស្រី​ចិន​ស្អាត និង​ចេះ​និយាយ

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​បាន​ដាក់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន គឺ​មនុស្ស​យន្ត​ស្រី​មានឈ្មោះ​ថា Jia Jia ក្នុង​ព្រឹត្តិការណ៍ Summer Davos Forum ២០១៦ នៅ Tianjin ដែល​ជា​ក្រុង​កំពង់​ផែ​ដ៏​ធំ​មួយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​បាន​ដាក់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន គឺ​មនុស្ស​យន្ត​ស្រី​មានឈ្មោះ​ថា Jia Jia ក្នុង​ព្រឹត្តិការណ៍ Summer Davos Forum ២០១៦ នៅ Tianjin ដែល​ជា​ក្រុង​កំពង់​ផែ​ដ៏​ធំ​មួយ ។ មនុស្ស​យន្ត​ស្រី​នេះ​អាច​រុករក ផ្លាស់​ប្តូរ​ទីតាំង និង​ស្គាល់​មនុស្ស​តាម​រយៈ​បច្ចេកវិទ្យា​អីុ​ន​ធើ​រ​ណេ​ត ។

«​សួស្តី​អ្នក​គ្រប់​គ្នា ! ខ្ញុំ​ឈ្មោះ Jia Jia » គឺជា​សម្តី​របស់​មនុស្ស​យន្ត Jia Jia ហើយ​នាង​ត្រូវ​គេ​ដាក់​នៅ​ឈរ​នៅ​ក្បែរ​ច្រកចូល​សាល​តាំងពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍ Summer Davos Forum ២០១៦ ហើយ​បាន​ស្វាគមន៍​ភ្ញៀវ​ចូលរួម​ទាំង​អស់ពី​គ្រប់​ទី​តំបន់ ។ ដោយឡែក​មនុស្ស​ម្នា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​រូបរាង​ដូច​មនុស្ស​ស្រី​ពិត ប៉ុន្តែ​សមត្ថភាព​ពិសេស​របស់​មនុស្ស​យន្តហោះ​ហួស​ពី​ការ​គិត​ទៅ​ទៀត ។ Jia Jia ត្រូវ​អ្នកគាំទ្រ​លើ Online ហៅ​ថា «​មនុស្ស​យន្ត​ទេពអប្សរ​» ព្រោះ​សម្រស់​របស់​នាង​មិន​ចាញ់​នារី​ក្រមុំ​ទេ ។ មនុស្ស​យន្ត Jia Jia ត្រូវ​គេ​តុបតែង​យ៉ាង​សមរម្យ ពោល​គឺ​ស្លៀកពាក់​ឈុត​ប្រពៃណី​ចិន​បែប​ស្រគត់ស្រគំ​ហើយ​បាន​ទាក់ទាញ​ទស្សនិកជន​រាប់រយ​នាក់​ផង​ដែរ ។

ចំណាយពេល​ដល់​ទៅ​៣​ឆ្នាំ​ក្នុង​ការ​បង្កើត​មនុស្ស​យន្ត​ស្រី Jia Jia នេះ​ឡើង ។ មនុស្ស​យន្ត​នេះ​មាន​ចលនា​ភ្នែក​ធម្មជាតិ ការ​និយាយ កាយវិការ និង​រូបរាង​ទាំងមូល​ជា​ការ​បង្កើត​ឡើង​យ៉ាង​សម្រិតសម្រាំង ។

Jia Jia គឺជា​ការ​បង្កើត​របស់​វិស្វករ Chen Xiaoping និង​សហការី​របស់​លោក​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន ។ ខួរក្បាល​របស់​មនុស្ស​យន្ត​ស្រី​នេះ គឺជា​កន្លែង​ផ្ទុក​ទិន្នន័យ​សម្បើម​ដែល​អាច​ភ្ជាប់​ជាមួយ​កម្មវិធី​កុំព្យូទ័រ​បាន ។ នាង​អាច​សន្ទនា​ជាមួយ​ដៃគូ​បាន ហើយ​ឆ្លើយ​តប​មិន​ដល់​១​វិនាទី​ទេ ។ ក្រៅពី​នេះ​នាង​អាច​កត់ចំណាំ​ទឹកមុខ​មនុស្ស​បាន​ទៀត​ផង ។ ក្រុម​បង្កើត​មនុស្ស​យន្ត Jia Jia ឱ្យ​ដឹង​ថា «​យើង​មិន​ទាន់​ពិចារណា​លើ​ការ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ » ។ 

យោង​តាម​របាយ​កាណ៍​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​បច្ចេកវិទ្យា​មនុស្ស​យន្ត ខណៈ​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ជាង​២៥% ឧស្សា​កម្ម​មនុស្ស​យន្ត​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥ ។ ពោល​គឺ​មនុស្ស​យន្ត​ប្រមាណ​ជា​៦២.០០០ ក្នុង​ចំណោម​មនុស្ស​យន្ត ២៤៨.០០០ គ្រឿង​ត្រូវ​បាន​លក់​ទៅ​កាន់​ពិភពលោក​កាលពី​ឆ្នាំ​មុន​ផង​ដែរ​៕