ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ BlackBerry នឹង​លែង​ប្រើប្រាស់​នៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ប្រកាស​ថា បុគ្គលិក​ទាំងអស់​នឹង​មិន​អាច​ស្នើ​សុំ​ប្រើប្រាស់​ទូរស័ព្ទ BlackBerry ចំនួន​១០​គ្រឿង​របស់​ក្រុមហ៊ុន​កា​ណា​ដា BlackBerry ទៀត​ទេ ពោល​គឺ​ជំនួស​មក​វិញ​ដោយ​ទូរស័ព្ទ Samsung Galaxy S6

ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ប្រកាស​ថា បុគ្គលិក​ទាំងអស់​នឹង​មិន​អាច​ស្នើ​សុំ​ប្រើប្រាស់​ទូរស័ព្ទ BlackBerry ចំនួន​១០​គ្រឿង​របស់​ក្រុមហ៊ុន​កា​ណា​ដា BlackBerry ទៀត​ទេ ពោល​គឺ​ជំនួស​មក​វិញ​ដោយ​ទូរស័ព្ទ Samsung Galaxy S6 ឬ​ក៏​ទូរស័ព្ទ iphone SE ។ ទោះជា​យ៉ាងណា​ក៏​ដោយ​បុគ្គលិក​ក្នុង​ព្រឹទ្ធសភា​ទាំងអស់​នឹក​អាល័យ​ទូរស័ព្ទ BlackBerry បន្ទាប់​ពី​វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ព្រឹទ្ធសភា​អា​មេ​រិ​ក​ប្រហែល​១​ទសវត្សរ៍​មក​ហើយ ។

នេះ​មិន​ទាន់​បាន​ន័យ​ថា បុ​គ្គិល​ក្នុង​ព្រឹទ្ធសភា​ឈប់​ប្រើ​ស្មា​ត​ហ្វូ​ន​របស់ BlackBerry នោះ​ទេ ពោល​អ្នក​ប្រើប្រាស់​ម៉ូ​ដែល BlackBerry Q10, Z10, Z30, Passport និង​ម៉ូ​ដែល BlackBerry Classic នឹង​នៅ​តែ​បន្ត​ផ្គត់ផ្គង់​ប្រើប្រាស់​ដដែល​រហូត​ទាល់តែ​ក្រុមហ៊ុន​អស់​សង្វា​ក់​ផលិតកម្ម ។ មិន​ថា​ទូរស័ព្ទ​ម៉ូ​ដែល BlackBerry ណា​នោះ​ទេវា​ត្រូវ​បាន​គេ​ជឿជាក់​ថា​មាន​ប្រព័ន្ធ​សន្តិសុខ​ខ្ពស់​ដូច​ជា​កម្មវិធី​សារ និង​ប្រព័ន្ធ​ប្រតិបត្តិការ​ផង​ដែរ ។ ដោយឡែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ប្រើ​ទូរស័ព្ទ BlackBerry ដែរ​ដើម្បី​រក្សា​សុវត្ថិភាព​របស់​ខ្លួន ។

ជាក់ស្តែង​ដូច​ជា BlackBerry Z10 ត្រូវ​ក្រុមហ៊ុន​ប្រកាស​ដាក់​លក់​កាលពី​ឆ្នាំ​២០១៣ ដោយ​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ទំហំ​អេ​ក្រង់ ៤.២ អីុង ។ RAM ២ ជី ។ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ BlackBerry OS 10 ។ កាមេរ៉ា​មុខ​២​ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ ៨ ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល ៕