ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា៣យ៉ាងបង្ហាញថា រាងកាយអ្នកខ្វះជាតិសាច់

2 ឆ្នាំ មុន

វាត្រូវបានគេដឹងច្បាស់ថា ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញមុខងាររបស់រាងកាយយើង។ ហើយប្រសិនបើអ្នកមានកង្វះជាតិប្រូតេអ៊ីននោះ រាងកាយរបស់អ្នកនឹងជួបបញ្ហា។ ការសិក្សាមួយបាននិយាយថា មនុស្សប្រហែល ១ពាន់លាននាក់នៅទូទាំងពិភពលោកកំពុងខ្វះជាតិប្រូតេអ៊ីន។ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកខ្វះជាតិសាច់ក្នុងរាងកាយ? ១. ខួរក្បាលស្ពឹកស្រពន់…

វាត្រូវបានគេដឹងច្បាស់ថា ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញមុខងាររបស់រាងកាយយើង។ ហើយប្រសិនបើអ្នកមានកង្វះជាតិប្រូតេអ៊ីននោះ រាងកាយរបស់អ្នកនឹងជួបបញ្ហា។ ការសិក្សាមួយបាននិយាយថា មនុស្សប្រហែល ១ពាន់លាននាក់នៅទូទាំងពិភពលោកកំពុងខ្វះជាតិប្រូតេអ៊ីន។ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកខ្វះជាតិសាច់ក្នុងរាងកាយ?

១. ខួរក្បាលស្ពឹកស្រពន់

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលបានប្រូតេអ៊ីនគ្រប់ចំនួន ដើម្បីគាំទ្រដល់មុខងារខួរក្បាលដែលមានសុខភាពល្អ។ ប្រសិនបើអ្នកជួបប្រទះនឹងការខ្វះកម្លាំងចិត្ត ពិបាកក្នុងការចងចាំ និង រៀនអ្វីថ្មីៗមិនចេះ វាអាចជាសញ្ញានៃការខ្វះប្រូតេអ៊ីន។ ការសិក្សាមួយបាននិយាយថា សារធាតុក្នុងរាយកាយដែលរួមមាន ដូប៉ាមីន អេពីណេហ្រ្វីន និង សេរ៉ូតូនីន (dopamine, epinephrine និង serotonin) គឺជាសារធាតុបញ្ជូនសរសៃប្រសាទដែលរាងកាយរបស់អ្នកត្រូវការដើម្បីផ្តោតអារម្មណ៍។ កង្វះប្រូតេអ៊ីនអាចធ្វើឱ្យខ្វះសាសរធាតុទាំងនេះ។

យោងទៅតាមរដ្ឋបាលថ្នាំវេជ្ជសាស្រ្តអាមេរិកបានឱ្យដឹងថា ការទទួលទានប្រូតេអ៊ីនប្រចាំថ្ងៃអប្បបរមាសម្រាប់មនុស្សពេញវ័យគឺ ៥៦ក្រាមក្នុងមួយថ្ងៃសម្រាប់បុរស ៤៦ក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី ហើយចំពោះកុមារវានៅចន្លោះពី ១៩ក្រាមទៅ ៣៤ក្រាម អាស្រ័យលើអាយុរបស់ពួកគេ។ នេះអាចប្រែប្រួលប្រសិនបើអ្នកមានផ្ទៃពោះឬកំពុងតែមានជម្ងឺ។

២. ឃ្លានអាហារខុសធម្មតា

ប្រសិនបើអ្នកតែងតែមានអារម្មណ៍ឃ្លាននិងចង់ញ៉ាំអាហារ​ វាអាចបណ្តាលមកពីមានជាតិប្រូតេអ៊ីនទាបក្នុងសារពាង្គកាយ។ នេះមិនមែនមានន័យថា អ្នកមិនបានញ៉ាំអ្វីនោះទេ។ តែវាមានន័យថា អ្នកទទួលទានអាហារសំបូរជាតិស្ករច្រើន ហើយមិនសូវជាមានសារជាតិសាច់។ នេះគឺធ្វើឱ្យអ្នកមានអារម្មណ៍ចេះតែឃ្លានខុសពេល និង អាចបណ្តាលឱ្យឡើងទម្ងន់។

៣. ការគេងមិនលក់

ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងឬទទួលរងនូវបញ្ហាគេងមិនលក់ វាទំនងជាត្រូវបានផ្សារភ្ជាប់ទៅនឹងកង្វះប្រូតេអ៊ីន។ ប្រូតេអ៊ីនដែលទទួលបានពីអាហារ ដែលយើងបរិភោគ ដើរតួជាអ្នកជួយបង្កើតសារធាតុទ្រីតូហ្វាន (Tryptophan) ដែលជាអាស៊ីតអាមីណូ បណ្តាលអោយងងុយគេង។ វាបង្ហាញថាយើងត្រូវតែបរិភោគអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីននៅជិតចូលគេង ដើម្បីឱ្យគេងលក់ស្រួល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ