ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើល្អដែរឬទេ សម្រាប់ការគេងមិនដណ្តប់ភួយ?

2 ឆ្នាំ មុន

ការគេងដណ្តប់ភួយ ធ្វើឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ និង មានសុវត្ថិភាព ហើយជាផ្នែកសំខាន់មួយនៃទម្លាប់ចូលគេងរបស់យើង។ តែតើអ្នកដឹងទេថា ការដេកដោយគ្មានភួយអាចមានអត្ថប្រយោជន៍សុខភាពជាច្រើន ហើយវាថែមទាំងអាចជួយឱ្យអ្នកគេងលក់កាន់តែលឿនទៀតផង? ១. គេងលក់បានលឿន…

ការគេងដណ្តប់ភួយ ធ្វើឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ និង មានសុវត្ថិភាព ហើយជាផ្នែកសំខាន់មួយនៃទម្លាប់ចូលគេងរបស់យើង។ តែតើអ្នកដឹងទេថា ការដេកដោយគ្មានភួយអាចមានអត្ថប្រយោជន៍សុខភាពជាច្រើន ហើយវាថែមទាំងអាចជួយឱ្យអ្នកគេងលក់កាន់តែលឿនទៀតផង?

១. គេងលក់បានលឿន

នៅពេលដែលវាកាន់តែត្រជាក់នៅខាងក្រៅ យើងមានអារម្មណ៍ចង់គ្របភួយដើម្បីរក្សាសីតុណ្ហភាព។ ប៉ុន្តែ​សីតុណ្ហភាព​ត្រជាក់ ​មានផលវិជ្ជមានដល់​របៀប​ដែល​អ្នក​គេង និង​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការងងុយ។ សីតុណ្ហភាពរាងកាយរបស់យើងចាប់ផ្តើមធ្លាក់ចុះ ប្រហែលពី ៦០ទៅ៩០នាទីមុនពេលគេង ហើយប្រសិនបើបរិយាកាសរបស់អ្នកក្តៅពេកក្នុងអំឡុងពេលនេះ រាងកាយរបស់អ្នកនឹងខ្ជះខ្ជាយថាមពលបន្ថែមទៀត ដើម្បីព្យាយាមគ្រប់គ្រងសីតុណ្ហភាព ដែលនឹងធ្វើឱ្យអ្នកពិបាកនឹងងងុយគេង។

២. ល្អសម្រាប់ស្បែករបស់អ្នក

ការគ្របភួយធ្វើឱ្យ ក្តៅ និង ធ្ងន់ ហើយអាចទប់កំដៅជុំវិញខ្លួនរបស់អ្នក និងបន្ថែមពីលើការរំខានដល់ដំណេករបស់អ្នក វាអាចរួមចំណែកដល់ការចេញមុនលើស្បែក ដែលជាប្រភេទមុនឡើងដោយសារញើស។ ភួយក្រាស់ និងធ្ងន់ ដែលធ្វើពីក្រណាត់សំយោគមិនអនុញ្ញាតឱ្យរាងកាយរបស់អ្នកមានខ្យល់ចេញចូលបានល្អទេ ហើយអាចបណ្តាលឱ្យបែកញើស។ ញើស​រួម​ផ្សំ​នឹង​កំដៅ និង ​ការ​កកិត ​អាច​ស្ទះ​រន្ធ​ញើស​របស់​អ្នក ដែល​អាច​នាំ​ឱ្យ​កើត​មុន​។

៣. បង្កើនការរំលាយអាហាររបស់អ្នក

គ្មានអ្វីគួរឱ្យសង្ស័យទេ វាមានអារម្មណ៍កក់ក្ដៅ ពេលដែលអ្នកនៅក្នុងភួយ ប៉ុន្តែការគេងដោយគ្មានគ្របភួយអាចជួយឱ្យអ្នកស្រកទម្ងន់បាន។​ ការ​គេង​ក្នុង​ស្ថានភាព​ត្រជាក់​ ផ្តល់​នូវ​ការជម្រុញ​ការ​រំលាយ​អាហារ​របស់​អ្នក និង​បង្កើន​បរិមាណ​ខ្លាញ់​ត្នោត ដែលជាប្រភេទ “ល្អ” ក្នុង​ខ្លួន​អ្នក។ ទោះបីជាពាក្យថា ខ្លាញ់ពណ៌ត្នោតអាចស្តាប់ទៅមិនគួរឱ្យទាក់ទាញក៏ដោយ វាពិតជាអនុញ្ញាតឱ្យអ្នកដុតកាឡូរីបានលឿន និងជួយឱ្យរាងកាយរបស់អ្នកកម្ចាត់ជាតិស្ករក្នុងឈាមដែលលើស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ