ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារជំរុញភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើវិស័យសន្តិសុខសង្គម និងអភិវឌ្ឍរបបសន្តិសុខសង្គម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​យកចិត្តទុកដាក់​ទៅ​លើ​វិស័យ​សន្តិសុខ​សង្គម និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម ដល់​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ​។ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ដោយ​បន្ត​ការ​ពង្រឹង…

រាជធាន​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​យកចិត្តទុកដាក់​ទៅ​លើ​វិស័យ​សន្តិសុខ​សង្គម និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម ដល់​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ​។

អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ដោយ​បន្ត​ការ​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ការ​បន្ត​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ការ​ជំរុញ​ការ​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​របប​ប្រាក់​សោធន និង​ការ​ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក វេជ្ជបណ្ឌិត ស៊ុំ សោភ័ណ រដ្ឋលេខាធិការ ដែល​ជា​អធិបតី​ក្នុង​ពិធី​បើក​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី​«​បញ្ហា​ប្រឈម​នៃ​គ្រោះថ្នាក់​ការងារ និង​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​សំណង់​» ដែល​រៀបចំ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ សាន់​វ៉េ រាជធានី​ភ្នំពេញ ។

លើក​ឡើង​ក្នុង​ពិធី​នេះ មានការ​ចូលរួម​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ​មាន​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) , សមាគម​អ្នក​សាងសង់​កម្ពុជា (CCA), សហព័ន្ធ​វិស័យ​សំណង់​អន្តរជាតិ (BWI) និង​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) លោក​រដ្ឋ​លេខា​លើក​ឡើង​ថា សិក្ខាសាលា​មាន​គោលបំណង ១.​សំខាន់ គឺ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​, ២.​ពង្រីក​វិសាលភាព​បេ​ទ្បា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) គ្របដណ្តប់​ឲ្យ​បាន​ពេញលេញ​សម្រាប់​វិស័យ​សំណង់​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​, ៣.​ស្វែងរក និង​កំណត់​នូវ​បញ្ហា​ប្រឈម​ជា​អ​ទិ​ភាព និង​សុំ​កិច្ចសហការ ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ការងារ​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​សំណង់​, ៤. ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​អាស​បេ​ស្តូ​ស​ឲ្យ​បាន​ទូលំទូលាយ និង​បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ​អាស​បេ​ស្តូ​ស​នៅ​ពេល​អនាគត និង ៥. បង្កើន​ទំនាក់ទំនង​វិជ្ជាជីវៈ និង​កិច្ច​សហប្រត្តិបត្តិការ​ក្នុង​គោលបំណង​ជំរុញ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ សម្រាប់​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ សម្រាប់​កម្មករនិយោជិត​នៅ​ក្នុង​វិស័យ​សំណង់​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​។

លោក រដ្ឋលេខាធិការ ក្រសួង​ការងារ​បាន​ថ្លែង​ថា ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ ២០១៩-២០២៣ ក្រសួង​កំពុង​បន្ត​ជំរុញ​ការ​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ត​ទៀត ទៅ​លើ​វិស័យ​សន្តិសុខ​សង្គម និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម​ដល់​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ដោយ​បន្ត​ការ​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ការ​បន្ត​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ការ​ជំរុញ​ការ​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​របប​ប្រាក់​សោធន និង​ការ​ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​ការ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា សំដៅ​លើកកម្ពស់ សុខមាលភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព ក្រីក្រ​ជា​អតិបរមា​។

លោក ស៊ុំ​សោភ័ណ មាន​ជំនឿ​ថា ចំពោះ​ភាគី​ពាក់ព័ន្ធ នឹង​យកចិត្តទុកដាក់​ក្នុង​ការ​ស្តាប់​រាល់​បទ​បង្ហាញ និង​ផ្តល់​ធាតុ​ចូល​សំខាន់​ៗ ដើម្បី​ឲ្យ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែល​មាន​សារសំខាន់​នេះ ទទួល​បាន​ចំណេះដឹង លទ្ធផល​ផ្លែផ្កា ដូច​ការ​រំពឹង​ទុក ។

លោក​ក៏​បាន​ចូលរួម​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​ក្នុង​នោះ​៖ ១. ការ​ពិភាក្សា​ត្រូវ​ផ្តោត​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ ដែល​មាន បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​អនុវត្ត​លើ​របប​សន្តិសុខ​សង្គម​ទាំងអស់ និង​នាយកដ្ឋាន​ពេទ្យ​ការងារ ដែល​អនុវត្ត​លើ​អនាម័យ ការងារ និង​សុវត្ថិភាព​ការងារ​, ២. ការ​ពិភាក្សា​ត្រូវ​ផ្តោត​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អំពី​យន្តការ​កិច្ចសហការ​ពាក់ព័ន្ធ​ការ​អនុ​ញ្ញ​ត​សិទ្ធិ​សាងសង់ ចាំបាច់​ត្រូវ​មាន​បញ្ជាក់​អំពី​ការ​ទិញ​ធានា​រ៉ាប់រង ពិសេស​គ្រោះថ្នាក់​ការងារ​ស្រប​តាម​ច្បាប់​ស្តី​ពី​សំណង់ និង ៣. ផ្តោត​លើ​អនុសាសន៍​ផ្សេង​ៗ​ទៀត​ពី​វាគ្មិន ប​.​ស​.​ស​. និង​វាគ្មិន​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ និង​សមាជិក​សមាជិការ​នៃ​អង្គ​សិក្ខាសាលា​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ